Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ឥសាន បានថ្លែងថា លោក កឹម សុខា បានសារភាពចង់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថា លោក កឹម សុខា បានសារភាពចង់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៉ី ដែលជារូបភាពបដិវត្តន៍ពណ៌នាយុគសម័យថ្មី ដូច្នេះហើយភាគីអន្តរជាតិ នៅចោទកម្ពុជារំលោភសិទ្ធិមនុស្សទៀត។ នេះបើតាមការផ្សាយរបស់វេបសាយcppកាលពីថ្ងៃទី២៣មករា។

លោក សុខ ឥសាន លើកឡើងបែបនេះ បន្ទាប់ពីសហភាពអឺរ៉ុប(EU) បានអះអាងថា វិធានការដកហូតប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ អាចត្រូវបានពិចារណា ឡើងវិញ ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានកែលម្អឲ្យប្រសើរឡើង។

ជាការឆ្លើយតបទៅនឹងEU លោក សុខ ឥសាន បានសរសេរសារតាមបណ្តាញតេឡេ ក្រាមនៅថ្ងៃទី១៨ មករា ថា គ្មានអ្វីក្រៅពីកាន់ជើងអាយ៉ងរបស់ខ្លួនឡើយ ដែលពួកប្រតិកិរិយា នាំគ្នាចោទរាជរដ្ឋាភិបាលកម្ពុជាថា រំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិ បតេយ្យនៅកម្ពុជា ដោយសារតែបានរំលាយអតីតបក្សប្រឆាំង និងចាត់ការផ្លូវច្បាប់ ចំពោះអ្នកនយោបាយរំលោភច្បាប់។

ឯកឧត្តមថា “ចង់សួរថា មេអតីតបក្សប្រឆាំង មានបានធ្វើខុសច្បាប់ដែរឬទេ? គ្មានអ្នកណាដឹងជាង កឹម សុខា ទេដែលបាននិយាយលាតត្រដាងការពិត ដែលខ្លួនបានយកផែនការ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បើសាម៉ីជនគេលាតត្រដាង ផ្ទាល់យ៉ាងនេះហើយ តើនៅចោទថា រំលោភស្អីទៀត? បើភស្តុតាងមានច្បាស់ហើយនោះ” ។

លោក បន្ថែមថា ប្រទេសចោទរាជរដ្ឋាភិបាលកម្ពុជានោះ គឺចោទទំាងបំពានដោយមិនអើពើចំពោះទង្វើ និងភស្តុតាងដែលលោក កឹម សុខា បានលាតត្រដាងការពិត នៃអំពើប្រព្រឹត្តបស់ខ្លួននោះឡើយ។

តាមរយៈវីដេអូឃ្លីបជាង១៣នាទី បង្ហាញពីលោក កឹម សុខា នៅអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលលើកឡើងពីការតស៊ូ២០ឆ្នាំ ដើម្បីប្រឆាំងទៅនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងបង្ហាញពីយុទ្ធសាស្រ្ត ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ក្នុងការធ្វើបដិវត្តន៍ពណ៌ យកគំរូតាមប្រទេសមួយចំនួន។ ក្រោយមក លោក កឹម សុខា ត្រូវអាជ្ញាធរចូលចាប់ខ្លួន នៅកណ្តាលអធ្រាត្រ កាលពីថ្ងៃទី២ឈានចូល ដល់ថ្ងទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងគេហដ្ឋាន ដោយចោទប្រកាន់ពីទោសក្បត់ជាតិ ហើយសមត្ថកិច្ចបានយកទៅឃុំ ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម៕ ដោយ ៖ រចនា

spot_img
×