Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្មកែច្នៃ ស្ករត្នោតពីស្ករស មួយកន្លែង នៅខេត្តបន្ទាយមានជ័យ ត្រូវបានផ្អាកបណ្តោះអាសន្ន ហើយបញ្ជូនសំណុំរឿងទៅតុលាការ

spot_img

ខេត្តបន្ទាយមានជ័យ ៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានផ្សាយថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការពី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងកែច្នៃ ស្ករត្នោត ពីស្ករស មួយកន្លែង នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងសកម្មភាពនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ សមាសធាតុផ្សំរួមមាន៖ ១. ស្ករត្នោត ១០ គីឡូក្រាម ២. ស្ករសរ ៥០ គីឡូក្រាម ៣. ទឹក ១៤ គីឡូក្រាម និង៤. សាច់ជូរ ១០ ក្រាម ។

បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាក ទីតាំងកែច្នៃបណ្តោះអាសន្ន ហើយម្ចាស់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការ ហើយ​ ក៏​​បាន​​ចាក់សោផ្ទះ​បិទ​ឃ្លំបេ​ តាម​​បញ្ជារបស់​​លោក​ព្រះរាជអាជ្ញា​រង​ ។

ម្ចាស់​ទីតាំង​ឈ្មោះ​ផៃ ​សំណាង​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ជាប្តី និង​ប្រពន្ធ​ឈ្មោះ​សុខ​ ម៉ី​ អាយុ​២៥​ឆ្នាំ​ ។ នៅ​​ក្នុងផ្ទះ​កើតហេតុ​ គេ​ឃើញ​មាន​ខ្ទះ​សម្រាប់រ​ងាស់​ស្ក​រ និង​ឧ​បករ​ណ៍ផ្សេង​ៗ​រួម​ទាំង​គ្រឿងផ្សំ​មួយ​ចំនួន​ទៀត​ ។​ ទីតាំង​ផលិត​ហាក់​ពុំ​មាន​អនាម័យ​ត្រឹមត្រូវ​ទេ​ ដោយ​​ប្រភព​ពី​អ្នកស្រុក​បាន​បង្ហើប​ដែរ​ថា​ រាល់​យប់​មុន​ពេល​ផលិត​ស្ករត្នោត​ ម្ចាស់​ទីតាំង​តែងតែ​ចាក់​បំពង​សម្លេង​បទ​ចម្រៀង ​ដើម្បី​មិន​ឱ្យ​​គេ​ឮ​សម្លេង​សកម្ម​ភាព​ផលិត​ស្ករត្នោត​​ចេញ​មក​ក្រៅទេ ​។

ពេល​សមត្ថកិច្ច​សាកសួរ​ម្ចាស់ផ្ទះ​និយាយ​ថា​ « ខ្លួន​ផលិត​ស្ករត្នោត​ប្រហែល​៨ឆ្នាំ​មក​ហើយ​ គឺ​បន្ត​របរ​នេះពី​ឱ​ពុក​ម្តាយ​មក ប៉ុន្តែ​មិន​ដែល​ទទួលទាន​ស្ករត្នោត​ដែល​ខ្លួន​ផលិត​នោះ​​ទេ​ ។ ​គេ​មិនដឹង​ថា​ កា​ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ​នេះ ​ផ្សំ​ពី​អ្វីខ្លះ​​ ​ប៉ុន្តែ​ម្ចាស់ផ្ទះ​ប្រាប់​ថា​ ផ្សំ​ចេញពី​៤យ៉ាង​ ទី១-​ស្ករត្នោត​ពិត​ ទី​២-ស្ករ.ស ​ទី​៣-​សាច់ជូ​រ កូរ​រំងាស់​​បញ្ចូល​គ្នា​ជាង​២ម៉ោង ​ទើប​ក្លាយជា​ស្ករត្នោត​ ដឹក​យក​ទៅ​លក់​ចែកចាយ​តាម​តម្រូវ​ការ​របស់​អាជីវករ​តាម​ទីផ្សារ​ ៕ ដោយ ៖ កូឡាប

spot_img
×