Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយយប់ឆេះផ្ទះពីរកន្លែងក្នុងខណ្ឌសែនសុខ គ្រាន់តែខូតខាតទ្រព្យសម្បតិ្ត តែមិនបង្កអន្តរាយដល់មនុស្ស ​

spot_img

ភ្នំពេញ​ ៖ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ពីរ​កន្លែង​ផ្សេង​គ្នា ស្ថិត​ក្នុង​ខណ្ឌ​សែនសុ ​កាល​ពី​វេលាម៉ោង​ជាង​៧រហូត​ដល់​ម៉ោង​១១និង​៣០​នាទី​យប់ ​ថ្ងៃ​​ទី​២៣ ខែមករា ​ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​។

​អគ្គិភ័យ​ទី​១ ៖​ ស្ថិត​នៅ​ក្នុង​ភូមិ​​ទ្រុង​មាន់​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ ​នាវេលា​ម៉ោង​ជាង​៧យប់​ថ្ងៃ​ទី​២៣ ខែ​មករា ​ឆ្នាំ​២០១៩។

អគ្គិភ័យ​នេះ​បាន​​​​លេប​ត្របាក់ ​រោង​ចំនួន​៥បន្ទប់​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​អណ្ដាតភ្លើង​ កំពុង​តែឆាប​ឆេះ​ ចេញ​​ពី​ក្នុង​រោង​ទី​មួយ ​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ​ ភ្លាមៗ​នោះ​អ្នក​ដែល​ឃើញ​ហេតុការណ៍​ បាន​នាំ​គ្នា​រត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ ជា​ច្រើន​បំពង់ ​​​មក​ធ្វើ​ការ​បាញ់​ពន្លត់​តែ​ដោយសារ​​អណ្ដាត​ភ្លើង​ឆេះ ​ខ្លាំង​ពេក ​នឹង​​មាន​​ផ្ទុះ​ជា​ច្រើន​ផង​ ​រហូតដល់​រាលដាល ​ឆេះ​ទាំង​ស្រុង​តែ​ម្ដង​ ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​មក​ដល់​ហើយ​ធ្វើ​ការ​ទាក់ទង ​ទៅ​កម្លាំង​ពន្លត់​អគ្គិភ័យ​ដើម្បី​ឲ្យ​ចេញ​មក​ជួយ​អន្តរាគមន៍ ​ភ្លាមៗ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់គ្រោះ​អគ្គិភ័យ​មួយនេះ បានបំផ្លាញ​រោង​ទាំងស្រុង អស់ចំនួន៥បន្ទ​ប់ ​ធ្វើ​អំពី​ស័ង្កសី​ ប៉ុន្ដែមិនបណ្ដាលឲ្យប្រពលរដ្ឋណា​ម្នាក់​ រងគ្រោះថ្នាក់នោះទេ។ ប្រតិបត្តិការ នៃការជួយសង្គ្រោះ​នេះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ​​បាន​ចេញ​​បាញ់​ពន្លត់​ឲ្យ​​រលត់ជាស្ថាពរ​នៅ​វេលា​ម៉ោង​៩យប់​ ។

ដោយឡែកមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចឲ្យដឹងនោះទេ ។

អគ្គិភ័យ​ទី​២ ៖​ ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ ជិតផ្សារ​អ៊ីអន២ ផ្ទះ​លេខ​១១ ផ្លូវ​១៩ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​​នាវេលា​ជាង​១០យប់​ថ្ងៃ​ទី​២៣ ខែ​មករា ​ឆ្នាំ​២០១៩។

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​វិឡា​ភ្លោះ​មួយ​កន្លែង​ ស្ថិត​បុរី​ពិភព​ថ្មី ​បណ្ដាល​ឲ្យ​មាន​ការ​ឆាបឆេះ​​ស្ទើរ​តែ​ទាំង​ស្រុង​

។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឮ​សំឡេង​ផ្ទុះ​ពី​ផ្ទះ​កើត​ហេតុ​ តែ​គាត់​មិន​បាន​ចាប់​អារម្មណ៍​ឡើយ​ ព្រោះ​គាត់​គិត​ថា ​ម្ចាស់​ផ្ទះ​ប្រហែល​ជា​ធ្លាក់​របស់របរ​ប្រើ​ប្រាស់​ ភ្លាមៗ​នោះ​ស្រាប់​តែ​មាន​ក្លិនឆ្ងៀម​ហើយគាត់​បាន​ដើរ​ចេញ​មក​មើល​ ឃើញ​​ផ្ទះ​ខាង​លើ​ ស្រាប់​តែ​ឃើញ​ទ្វារ​ជាប់​សោ​បាត់​ទៅ​ហើយ​។ ចំណែក​ឯ​ក្នុង​ផ្ទះ​វិញ ​​មាន​ផ្សែង​ខ្មួលខ្មាញ់​ ចេញ​មក​ខាង​ក្រៅ​ ​ហើយ​គាត់​បាន​ស្រែក​ហៅ​ឆោឡោ​ ដើម្បី​ឲ្យ​​អ្នក​ជិត​ខាង​ជួយ​ ទាក់ទង​ទៅ​សមត្ថកិច្ច​ដើម្បី​ឲ្យ​ចេញ​មក​ជួយ​អន្តរាគមន៍​ ភ្លាមៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ​បាន​ចេញ​មក​ជួយ​អន្តរាគមន៍ ​ដើម្បី​ជួយ​ទប់ស្កាត់​នៃ​ការ​ឆាបឆេះ​នេះ​ផងដែរ​។ ហេតុការណ៍​នេះ​ដែរ​ ក៏មិនបណ្តាលឲ្យមាន​នរណា​ម្នាក់រងរបួស​ឡើយ​ គឺ​គ្រាន់​តែ​ខូច​ខាត​សម្ភារៈ​មួយ​ចំនួន​ធំប៉ុណ្ណោះ​។ កម្លាំងសមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ បានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យ ​ជាច្រើន​គ្រឿង ​​​បាន​ចេញ​មក​ជួយ​បាញ់​ពន្លត់​រលត់ ជាស្ថាពរ​នៅ​វេលា​ម៉ោង១១នឹង​៣០នាទី​​យប់​ ។

សមត្ថកិច្ចនៅមិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីឲ្យច្បាស់នៅឡើយទេ​ គ្រាន់​តែ​សង្ស័យ​ថា ​​អាច​នឹង​បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×