Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ច ប្រាប់ក្រសួងអប់រំ ឲ្យដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តថវិកា ដំណើរការសាលារៀនសាធារណៈ

spot_img

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បី​ឱ្យ​ការ​អនុវត្ត​ថវិកា ​ដំណើរ​ការ​សាលារៀន​មាន​ប្រសិទ្ធភាព និង​ជួយ​ជំរុញ​ដល់​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​វិស័យ​អប់រំ​ ចាប់ពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឯកភាព អនុញ្ញាត​ឱ្យ​បង្វែរ​ថវិកា​អាហា​រូបករណ៍ ​ចូល​គណនី​ធនាគារ​សាលារៀន​សាធារណៈ​ដោយ​ផ្ទាល់ ដើម្បី​ឧបត្ថម្ភ​សិស្ស​ក្រីក្រ​ ជួប​ការ​លំបាក​នៅ​បឋមសិក្សា និង​មធ្យមសិក្សា​ចំណេះ​ទូទៅ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញលិខិតមួយច្បាប់ ជម្រាបជូនលោកហង់​ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ក្នុងកម្មវត្ថុ ករណីសំណើរសុំដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តថវិកាដំណើរការសាលារៀនសាធារណៈ ចាប់ពីឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់។ ក្នុងលិខិតនោះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា ត្រូវមានយន្តការផ្ទៃក្នុងច្បាស់លាស់ដើម្បីឲ្យមានតម្លាភាព និងធានាថាសាច់ប្រាក់អាហារូបករណ៍ ដែលនៅសល់ថាយថាហេតុ ពីការបើកផ្តល់ជូនសិស្សអាហារូបករណ៍ ត្រូវបានផ្ទេរចូលថវិការដ្ឋវិញ។

បើតាមក្រសួងអប់រំ បានឲ្យដឹងថា ដើម្បី​ឱ្យ​ការ​អនុវត្ត​ថវិកា ​ដំណើរ​ការ​សាលារៀន​មាន​ប្រសិទ្ធភាព និង​ជួយ​ជំរុញ​ដល់​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​វិស័យ​អប់រំ​ ចាប់ពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឯកភាព​ដូច​ខាងក្រោម ៖ អនុញ្ញាត​ឱ្យ​បង្វែរ​ថវិកា​ដំណើរការ​សាលារៀន​ចំនួន ២ លើក​ក្នុង​មួយ​ឆ្នាំ អនុញ្ញាត​ឱ្យ​បង្វែរ​ថវិកា ​ចូល​គណនី​ធនាគារ​សាលារៀន​សាធារណៈ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​អាច​ដក​សាច់​ប្រាក់​ផ្ទាល់ ​សម្រាប់​ទិញ​កុំព្យូទ័រ​មួយ​គ្រឿង និង​ព្រីនធ័រ​មួយ​គ្រឿង អនុញ្ញាត​ឱ្យ​បង្វែរ​ថវិកា​អាហារូបករណ៍ ​ចូល​គណនី​ធនាគារ​សាលារៀន​សាធារណៈ​ដោយ​ផ្ទាល់ ដើម្បី​ឧបត្ថម្ភ​សិស្ស​ក្រីក្រ​ ជួប​ការ​លំបាក​នៅ​បឋមសិក្សា និង​មធ្យមសិក្សា​ចំណេះ​ទូទៅ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×