Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​នឹង​ពុំ​រើ​ស្ថានទូត​ទៅ Jerusalem មុន​ឆ្នាំ ២០២០​ឡើយ​

spot_img

​ប្រភព​ពី​ស៊ីន​ហួរ ឲ្យដឹងថា នៅ​ថ្ងៃ​ទី ១២/១២ ប្រព័ន្ធ​ឃោសនា​ជាតិ បាន​ដកស្រង់​សម្តី​របស់​ប្រមុខ​ការទូត អាមេរិក Rex Tillerson និយាយថា អាមេរិក នឹង​ពុំ​រើ​ស្ថានទូត​នៅ​អ៊ីស្រាអែល​ទៅកាន់ Jerusalem មុន​ឆ្នាំ ២០២០ ទេ​។​

ប្រមុខ​ការទូត​អាមេរិក Rex Tillerson

​​កាសែត News York Time ដកស្រង់​ប្រសាសន៍​របស់​លោក Rex Tillerson នៅ​ក្រសួង​ការបរទេស​ថា “​រឿង​នេះ​ពុំ​ប្រព្រឹត្ត​ទៅ​ភ្លាមៗ​ទេ​។ វា​អាច​នឹង​ពុំ​កើតមាន​អំឡុង ៣​ឆ្នាំ​ខាង​មុខ រឿង​នេះ​ពិតជា​មហិច្ឆិតា​ខ្លាំ​ពេក​”​។​

​កាលពី​ថ្ងៃ​ទី ៦/១២ ប្រធានាធិបតី​អាមេរិក Donald Trump បាន​ប្រកាស​ទទួលស្គាល់ Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ហើយ​នឹង​រើ​ស្ថានទូត​ពី Tel Aviv ទៅកាន់ Jerusalem

​ពេល​និយាយ​ដល់​បញ្ហា ប្តូរ​ទីតាំង​ស្ថានទូត លោក Trump ឲ្យដឹងថា ក្រសួងការបរទេស នឹង​ជួល​បណ្តា​ស្ថាបត្យក​រ និង​វិស្វករ​ភ្លាមៗ សំដៅ​សាងសង់​ស្ថានទូត​ថ្មី​ទៅជា “​ភស្តុតាង​មហិមា​នៃ​សន្តិភាព​” ក្រោយពេល​ធ្វើ​រួចរាល់​។​

​ការសម្រេចចិត្ត​របស់​លោក Trump ត្រូវបាន​ចាត់ទុក​ថា ធ្វើឲ្យ​វិនាស​ដំណើរកា​រសន្តិភាព នៅ​មជ្ឈិមបូព៌ា និង​បង្កើន​ស្ថិរភាព​នៅ​តំបន់ ហើយ​ពេលនេះ​កំពុង​ប្រឈមមុខ នឹង​ការស្តីបន្ទោស​ព្រម​ទាំង​ការ​ឆាំង​ពាសពេញ​ពិភពលោក​៕ អាទិត្យ​

spot_img
×