Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្កាយ​មាស​៥ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ ថ្ងៃកំណើត​កងទ័ពជើងគោក​

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមករា គ​.​ស ២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ​ថ្ងៃកំណើត​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ពិធី​អបអរសាទរ​ខួប​លើក​ទី ២០ នៃ​កងទ័ពជើងគោក​ថ្ងៃនេះ គឺ​ប្រា​ព្ឋ​ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​តំណាង​អង្គទូត​នានា ព្រមទាំង​មន្ត្រី​សេនានុព័ន្ធ​យោធា​របស់​បណ្តា​ប្រទេស​ជាច្រើន​ផងដែរ​។ ក្រៅពីនោះ​ក៏មាន​នាយទាហាន ពលទាហាន អមដោយ​យុទ្ធោបករណ៍​ទំនើបៗ​ជាច្រើន​ក៏​នឹងត្រូវ​យកមក​បង្ហាញ​ក្នុង​ពិធី​នេះ​ផងដែរ​។​

បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​បិទ​បញ្ចប់​ភ្លើងសង្គ្រាម និង​ការបែកបាក់​ជាតិ​ទាំងស្រុង​នៅ​ចុងឆ្នាំ​១៩៩៨ ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ហើយ​នោះ​។ កងយោធពល​ខេមរភូមិន្ទ​ក៏ត្រូវ​បានធ្វើ​ការកែសម្រួល​ប្រព័ន្ធគ្រប់គ្រង និង​ការដឹកនាំ​ផងដែរ​។

​កងទ័ពជើងគោក ក៏​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ ហើយក៏​បានកំណត់​យក​ថ្ងៃទី​២៤ ខែមករា ជា​ថ្ងៃកំណើត​របស់ខ្លួន​និង​ប្រារព្ធ​ពិធី​អបអរសាទរ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​៕​ ដោយ ​៖ ​រចនា​

spot_img
×