Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​បង្កើត​រំលោភ​កូនស្រី មិន​ទាន់​គ្រប់​អាយុ​បានសម្រេច​ជាង​១០​លើក​

spot_img

​ក្រចេះ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បានឲ្យដឹងថា​ ​ជនសង្ស័យ​ជា​ឱ​ពុក​ម្នាក់នេះ ត្រូវបាន​នគរបាល​ស្រុក​សំបូរ ធ្វើការ ចាប់ខ្លួន ក្រោយ​មាន​ការ​បែកធ្លាយ​ថា រូប​គេ​ធ្លាប់បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​បង្កើត មាន​អាយុ​១៣​ឆ្នាំ រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់ រហូតដល់​ទៅ​ជាង​១០​លើក​។​

​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលអូ​រគ្រៀង លោក​អនុសេនីយ៍ឯក តូច ស៊ីថា បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆេន សុភាព អាយុ​៥៣​ឆ្នាំ រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ត្រូវបាន​នគរបាល​ចាប់ខ្លួន​នៅ​ថ្ងៃទី​២២ មករា​។ ការចាប់ខ្លួន​គឺ​បាន​ធ្វើឡើង ទៅ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ ក្រោយ​ពី​នាង​ក្មេងស្រី​រងគ្រោះ​បានសម្រេច​ទម្លាយ​រឿងនេះ​។ ក្មេងស្រី​រងគ្រោះ បាន​ប្តឹង​មក​នគរបាល​ថា ឪពុក​របស់​នាង បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​មក​លើ​រូប​នាង តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ មក​ម្លេះ​។ តែ​នាង​មិន​ហ៊ាន​ប្រាប់​រឿង​នេះ ឲ្យ​ម្តាយ​ឬ​នរណា​ផ្សេង​ឲ្យ​ដឹង​នោះ​ទេ ដោយសារតែ​នាង​ខ្លាច និង​ពាក្យ​គំរាម​ពី​ជន​ជា​ឪពុក​។ ក្មេងស្រី​រងគ្រោះ ជា​កូនស្រី​ពៅ ក្នុងចំណោម​បងប្អូន​៣​នាក់ ស្រី​២​នាក់​៕ ​ដោយ ​៖ ​រចនា​

 

spot_img
×