Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេណេហ្ស៊ុយអេ​ឡា ផ្តាច់ទំនាក់ទំនង​ការ​ទូត​ជាមួយ​អា​មេ​រិច ក្រោយពេល ដូ​ណា​ល់ ត្រាំ គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​ជា​ប្រធានាធិបតី​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​ទទួលស្គាល់​មេដឹកនាំ​បក្ស​ប្រឆាំង​របស់​ប្រទេស​វេណេ​ហ្ស៊ុយអេ​ឡា ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​

​ការប្រកាស​ពី​ការគាំទ្រ​របស់​លោក ត្រាំ កើតឡើង​ក្រោយ​ពេល មេដឹកនាំ​បក្សប្រឆាំង លោក Juan Guaidó បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​ក្រៅ​ពី​សហរដ្ឋ​អា​មេ​រិច ប្រទេស​ផ្សេងៗ​ទៀត ដូចជា ប្រេ​ស៊ីល កូឡុំប៊ី និង​ប៉េ​រូ​ជាដើម ក៏​បាន​ប្រកាស​គាំទ្រ លោក Juan Guaidó ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប្រទេស​​វេណេ​ហ្ស៊ុយអេ​ឡា ផងដែរ​។​

​ការប្រកាស​ទទួលស្គាល់​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​វេណេ​ហ្ស៊ុយអេ​ឡា​ពី​សំណាក់​ប្រទេស​នៅ​អា​មេ​រិច​​ខាងត្បូង បាន​កើតឡើង​ក្រោយ​ពេល មាន​ការផ្ទុះ​ការតវ៉ា​យ៉ាង​ធំ ប្រឆាំង​ទៅនឹង​ប្រធានាធិបតី Nicolás Maduro ដែល​បាន​ដឹកនាំ​ប្រទេស​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ជាច្រើន​ឆ្នាំ​។​

​បញ្ហា​អតិផរណា ការខ្វះ​អគ្គិសនី​ប្រើប្រាស់ និង​កង្វះ​គ្រឿង​មូលដ្ឋាន​នៅក្នុង​ប្រទេស បាន​ធ្វើឲ្យ​ប្រជាជន​វេណេ​ហ្ស៊ុយអេ​ឡា​រាប់លាននាក់ បាន​រត់​ចោល​ប្រទេស​។​

​ជា​ការឆ្លើយតប​ចំពោះ​ការទទួលស្គាល់​របស់លោក ត្រាំ លោក​ប្រធានាធិបតី Nicolás Maduro បាន​ប្រកាស​ពី​ការ​ផ្តាច់ទំនាក់ទំនង​កា​ទូត​ជាមួយនឹង​អា​មេ​រិច និង​ទុក​រយៈពេល ៧២​ម៉ោង ​ដល់​​បុគ្គលិក​ទូត​របស់​អា​មេ​រិច អោយចេញ​ចេញពី​ប្រទេស​​វេណេ​ហ្ស៊ុយអេ​ឡា​។​

​ប្រធានាធិបតី Nicolás Maduro បាន​ចោទប្រកាន់​អា​មេ​រិច​ថា បាន​ព្យាយាម​គ្រប់គ្រង​​វេណេ​ហ្ស៊ុយអេ​ឡាពី​ចំងាយ និង​បាន​បញ្ជាក់ថា មេដឹកនាំ​បក្សប្រឆាំង​កំពុង​ព្យាយាម​បង្កើត​រដ្ឋប្រហារ​។​

​កាលពីដើម​ខែ​នេះ ប្រធានាធិបតី Nicolás Maduro បាន​ស្បថ​ចូលកាន់​តំណែង​នៅ​អាណត្តិ​ទី ២ ក្រោយពេល​ការបោះឆ្នោត​មិន​មាន​ការចូលរួម​ពី​គណបក្សប្រឆាំង ព្រមទាំង​មាន​ការតវ៉ា​ជា​ខ្លាំង​ចំពោះ​ការបោះឆ្នោត​​ដែល​មាន​ការកំណត់​រួច​ជាមុន​។​

​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដែរ មេដឹកនាំ​បក្សប្រឆាំង លោក Juan Guaidó វ័យ ៣៥​ឆ្នាំ ដែល​ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​ស្តីទី បាន​ថ្លែង​ប្រាប់​អ្នក​តវ៉ា​ក្នុង​រដ្ឋធានី Caracas​ ថា​ ​ការតវ៉ា​នឹង​បន្ត​ធ្វើ​ឡើង​រហូត​ដល់​ប្រទេស​​វេណេ​ហ្ស៊ុយអេ​ឡា​ត្រូវបាន​រំដោះ​ ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×