Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គីម ជុង​អ៊ុន សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង ក្រោយ​ទទួលបាន​លិខិត​ពី ត្រាំ​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង ក្រោយពេល​ទទួលបាន​​លិខិត​មួយច្បាប់​ពី​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី ២​។​

​គីម ជុង​អ៊ុន បាន​ថ្លែង​បែប​នោះ ក្រោយពេល​ជួប​ពិភាក្សា​ជាមួយនឹង​ជំនួយការ​របស់​លោក​ម្នាក់ ដែល​បាន​ធ្វើដំណើរ​មក​កាន់​ទី​ក្រុង​វ៉ាស៊ីនតោន កាលពី​សប្តាហ៍​មុន​។​

​មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង គ្រោង​នឹង​ធ្វើ​ជំនួប​កំពូល​លើក​ទី ២​របស់​ពួកគេ នៅ​ចុងខែ​កុម្ភៈ​ខាងមុខនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សេត​វិមាន​អា​មេ​រិច​។​

​កាលពី​សប្តាហ៍​មុន គីម ជុង​អ៊ុន បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​ចិន ដើម្បី​ជួប​ពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដូចដែល​លោក​ធ្លាប់​ធ្វើ​មុន​ពេល កិច្ចប្រជុំ​កំពូល​លើក​ទី ១​នៅ​សិង្ហ​បុរី ខណៈ​អ្នកចរចារ​ជាន់ខ្ពស់​កូរ៉េខាងជើង Kim yong-chol បាន​ទៅ​ជួប​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​។​

​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង KCNA បានឲ្យដឹងថា លោក គីម ជុង​អ៊ុន បាន​និយាយថា “​ពួក​យើង​នឹង​ជឿជាក់​លើ​ការ​គិត​វិជ្ជមាន​របស់​ប្រធានាធិបតី ត្រាំ រងចាំ​ដោយ​អត់ធ្មត់ និង​ស្មោះត្រង់​ជាមួយ​អា​មេ​រិច និង​ធ្វើឲ្យ​មាន​ការរីកចម្រើ​ន​ម្តង​មួយ​ជំហានៗ ឆ្ពោះ​ទៅកាន់​គោលដៅ​”​។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​កូរ៉េខាងជើង បាន​ព្រមាន​ថា​ប្រទេស​របស់​ខ្លូន​អាច​នឹង​ប្តូរ​ទិស​ដៅ ប្រសិន​ជា​អា​មេ​រិច​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន​។​

​ទោះយ៉ាងណា ស្ថានភាព​បាន​ត្រឡប់មក​ជា​ធូរស្រាល​វិញ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង បាន​សម្តែង​ការពេញចិត្ត​ចំពោះ​លិខិត​របស់​ត្រាំ​៕ សុភ័ក្ត្រ

​ប្រភពៈ BBC

spot_img
×