Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ម្នាក់ស្លាប់ ដោយសារ​ផ្ទុះ​គ្រាប់មីន​ នៅ​ពេល​ចូល​ទៅ​កាប់​ឫស្សី​

spot_img

​បាត់ដំបង ​៖ នៅ​ថ្ងៃ​ទី​២៣ មករា ២០១៩ មាន​ប្រជាពលរដ្ឋ​ម្នាក់ស្លាប់ ដោយសារ​ផ្ទុះ​គ្រាប់មីន​ នៅ​ពេល​ចូល​ទៅ​កាប់​ឫស្សី​។ គ្រោះថ្នាក់​នេះ​កើតឡើង នៅ​ភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។​

​ជនរងគ្រោះ​ឈ្មោះ សែម សារី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា ឈាម​កូន​ខែ្មរ​បន្ត​ហូរ​មិន​ឈប់​នៅឡើយ ដោយសារ​មរតក​នៃ​សង្គ្រាម យើង​កំពុង​ខិតខំ​ព្យាបាល​មុខរបួស​នេះ ដើម្បី​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ទៀត អស់​ទុក្ខភ័យ​៕​ ដោយ ​៖​ រចនា​

 

spot_img
×