Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​បុក​ឡាន​ផ្ទុះ​ឆេះ ស្លាប់​អ្នក​បើក​ម៉ូតូ​ម្នាក់​

spot_img

​ភ្នំពេញ​ ៖ ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ដឹក​សាំង​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត ហើយ​បាន​ដួល​ម៉ូតូ​ខ្ចាយ​សាំង ផ្ទុះ​ឆេះ​ស្លាប់​ភ្លាមៗ​។​ ​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​ហាង​កាហ្វេ​អា​មេ​ហ្សូ​ន ផ្លូវ​៣៣៧ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​នគរបាល​មូលដ្ឋាន បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ ខាងលើ​ជិះ​ម៉ូតូ​ដឹក​ប្រេងសាំង ចំនួន​៤​ប៊ីដុង បើកបរ​
​ក្នុង​ល្បឿន​លឿន ពី​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ បាន​គេច​ពី​រ៉ឺម៉ក​មួយគ្រឿង ឆ្លងផ្លូវ​នៅខាងមុខ ហើយ​បាន​ដួល​ខ្ចាយ​សាំង​ខ្ទាត ប៉ះ​បង្គោល​ភ្លើង និង​រថយន្ត​ឡិច​ស៊ិស ដែល​ចត​នៅលើ​ចញ្ចើមផ្លូវ បង្ក​ឱ្យ​ចេញ​ជា​អណ្តាតភ្លើង​យ៉ាង​ខ្មួលខ្មាញ់ ធ្វើ​ឱ្យ​បុរស​ខាងលើ ឈ្លក់ផ្សែង​ភ្លើង​ឆេះ ខ្លោច​ស្លាប់​ភ្លាមៗ និង​រាលដាល​ឆេះ​រថយន្ត​ឡិច​ស៊ិស​មួយគ្រឿង និង​ប្រអប់​បង្គោល​ភ្លើង​របស់ EDC ជាច្រើន​ប្រអប់​។​

​ក្នុង​ហេតុការណ៍​នេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ចេញ​អន្តរាគមន៍​បាញ់​ពន្លត់ អស់​មួយ​គ្រឿង ដើម្បី​កុំឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​កន្លែង​កើតហេតុ ។​

​ចំណែក​សព ត្រូវ​បាន​រថយន្ត​ដឹក​សព យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ប្រគល់​ទៅឱ្យ​ក្រុម​គ្រួសារ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×