Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី លួច​ម៉ូតូ​-​កាច់ក​សោ​ម៉ូតូ​

spot_img

បន្ទាយមានជ័យ​ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤​ខែ​មករា ឆ្នាំ​២០១៩ បានឲ្យដឹងថា ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ​-​កាច់ក​សោ​ម៉ូតូ ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។ ចំណែក​ម៉ូតូ ចំនួន ៤​គ្រឿង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ ។​

​សូមបញ្ជាក់​ថា ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦ នៅ​ចំណុច​ភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​ម៉ូតូ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឲ្យដឹងថា ៖ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​រងគ្រោះ​ទាំង​៤​នាក់ និង​ដោយ​ទទួលបាន​ការ សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ធ្វើ​ការស្រាវជ្រាវ រក​មុខ សញ្ញា​ប្រព្រឹត្ត​បទល្មើស រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ ១-​ឈ្មោះ វ៉ាង ញ៉ាញ់ ហៅ​អាណាង ហៅ​អាញ៉ាញ់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ២-​ឈ្មោះ ខៀវ សារិត ហៅ ង៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ ភូមិ​អូរ​ជ្រៅ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ៣-​ឈ្មោះ ចាន់ ស្រី​លាក់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ផ្ទះជួល​ផ្លូវ​ចូល​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ស្ថិតក្នុង ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ និង​៤-​ឈ្មោះ សន ធា​រិទ្ធ ហៅ​ញ៉ាញ់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​ជ័យ និង​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​ចំនួន ៤​គ្រឿង​។ ១-​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ ចំនួន ១​គ្រឿង ២-​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ចំនួន ១​គ្រឿង ៣-​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ចំនួន ១​គ្រឿង ៤-​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១១ ពណ៌​ខ្មៅ ចំនួន​១​គ្រឿង និង​ស្លាក​លេខ​ម៉ូតូ​ចំនួន ៥​សន្លឹក ព្រម​ទាំង​សម្ភារៈ​កែច្នៃ​ម៉ូតូ មួយចំនួន​។​

​បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ កម្លាំង​ជំនាញ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​បញ្ជាក់​ឲ្យដឹងថា ៖ ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​ទាំង​៤​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​បទ​លួច និង​កាច់ក​សោ​ម៉ូតូ តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ និង​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ បាន​ជាច្រើន​គ្រឿង​មកហើយ ពេល​លួច​បាន ខ្លួន និង​បក្ខពួក បាន​យក​ម៉ូតូ​មក​កែច្នៃ​ឲ្យ​ប្លែក​ពី​សភាព​ដើម ហើយ​បាន​យកទៅលក់ និង​ដាក់បញ្ចាំ​ដាច់​នៅ​តាម​កន្លែង​ផ្សេងៗ ។ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់ទៀតថា ៖ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​របាយការណ៍ របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​យោង​តាម​ពាក្យ បណ្តឹង របស់​ជនរងគ្រោះ ឃើញថា មាន​តម្រុយ​ពិរុទ្ធភាព នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។ ចំណែក​ម៉ូតូ ចំនួន ៤​គ្រឿង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ ៕ ដោយ ​៖ ​កូឡាប​

 

spot_img
×