Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ថា ជនជាតិ​រ៉ូ​ហ៊ី​យ៉ា​ជិត ៧.០០០​នាក់​ស្លាប់ ដោយ​អំពើ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា​

spot_img

ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ី​យ៉ា យ៉ាងហោច​ណាស់​ចំនួន ៦.៧០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​រយៈពេល​មួយ​ខែ ក្រោយពេល​អំពើហឹង្សា​ផ្ទុះឡើង​នៅក្នុង​ប្រទេសមី​យ៉ាន់​ម៉ា​ក្នុង​ខែ​សីហា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អង្គការ​មនុស្សធ៌ម គ្រូពេទ្យ​គ្មាន​ព្រំដែន Medecins Sans Frontieres (MSF)​។​

​ប៉ុន្តែ​បើ​ផ្អែក​លើ​ការស្ទង់មតិ​លើ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បង់​ក្លា​ដេស ចំនួន​អ្នក​ស្លាប់​អាច​ខ្ពស់​ជាង​តួលេខ​ខាងលើ ៤០០​នាក់​។​

​អង្គការ​នេះ​បាន​និយាយថា វា​គឺជា​ការបញ្ជាក់​យ៉ាងច្បាស់​ថា​ការស្លាប់​គឺ​បង្កឡើង​ដោយ​អំពើហឹង្សា​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធ​រមី​យ៉ាន់​ម៉ា​។ ប៉ុន្តែ​យោធា​មី​យ៉ាន​ម៉ា​តែងតែ​បដិសេធ​ពី​ទំនួសខុសត្រូវ​នេះ និង​ថា​អំពើហឹង្សា​កើតឡើង​ដោយសារភេ​រវករទៅវិញ​។​

​របាយ​ការណ៏​របស់ MSF ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ី​យ៉ា​កាន់សាសនា​អ៊ីស្លាម​ចំនួន ៦៤៧.០០០​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​សចាប់​តាំងពី​ខែ​សីហា​មក​។​

​ការ​ស្ទង​មតិ​របស់​អង្គការ​នេះ​បាន​រកឃើញថា ជនជាតិ​រ៉ូ​ហ៊ី​យ៉ា យ៉ាងហោចណាស់ ៩.០០០​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ចន្លោះ​ថ្ងៃ​ទី ២៥ ខែ​សីហា និង​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​។​

MSF បញ្ជាក់​ដូច្នេះ​ថា “​ក្នុងការ​ស្មាន យ៉ាងហោច​ណាស់​មនុស្ស​ចំនួន ៦.៧០០​ដែល​បាន​ស្លាប់ គឺ​ស្លាប់​ដោយសារ​តែ​អំពើហឹង្សា រួមមាន ៧៣០​នាក់​ជា​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​។​”

​កាលពី​ដំបូង កងកំលាំង​មី​យ៉ាន់​ម៉ា​បាន​បញ្ជកា់ថា មាន​មនុស្ស​ប្រហែល ៤០០​នាក់​ប៉ុណ្ណោះ​ត្រូវបាន​សម្លាប់ ដែល​អ្នក​ទាំងនោះ​ភាគច្រើន​សុទ្ធតែ​ជា​ភេ​វ​រករ​អ៊ីស្លាម​៕ សុភ័ក្ត្រ​

 

spot_img
×