Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រពើ​ញី​-​ឈ្មោល រស់នៅ​ជាមួយគ្នា ៥០​ឆ្នាំ តែ​គ្មាន​កូន​ទម្រាំ​រក​មូលហេតុ​ឃើញ​… ហួសពេល​បាត់​!

spot_img

​ក្រពើ​ទាំង​២ ត្រូវបាន​ដាក់ឈ្មោះថា Hector និង Luiza ត្រូវបាន​គេ​ឲ្យ​បន្ត​ពូជ​នឹង​គ្នា​តាំងពី​ឆ្នាំ ១៩៧៣ ប៉ុន្តែ​គ្មាន​កូន​ក្រពើ​បន្ត​ពូជ​មួយ​ទេ។​

ក្រពើ​១​គូ ញី​ឈ្មោល​រស់នៅ​ជាមួយគ្នា ៥០​ឆ្នាំ តែ​គ្មាន​កូន ។​

​ថ្មីៗ​នេះ​ទើប​អ្នក​ស្រាវជ្រាវ​នៅ​សួន​សត្វ Poznan រកឃើញថា បញ្ហា​ស្ថិត​នៅត្រង់​ទំហំ​នៃ​ប្រដាប់​បន្ត​ពូជ​របស់​…​អា​ឈ្មោល ។​

​នាង Malgorzata Jigyla បុគ្គលិក​សួនសត្វ​ឲ្យដឹងថា ៖ “​ស៊ុត​ត្រូវបាន​ផលិត​ច្រើនដង តែ​ក្រពើ​ញី​ពុំបាន​មាន “​គ​ភ៌​” ឡើយ ។ តាម​នាង​ហេតុការណ៍​នេះ ទើប​ត្រូវបាន​ទម្លាយ​ចេញ បន្ទាប់​ពី​ក្រុមគ្រូពេទ្យ​ឯកទេស​មក​ពី​អាល្លឺម៉ង់ មកកាន់​សួនសត្វ​នេះ​ប៉ុណ្ណោះ ។​

​តាមពិត​ទៅ​អា​ឈ្មោល​វា “​ខ្សោយ​ផ្លូវភេទ​” ហើយ​ប្រដាប់​ភេទ​របស់​វា​… តូច​ខ្លាំងពេក ។ ដូច្នេះ​ឯង​ទើប​អា​ឈ្មោល -Hektor- វា​សាហាវ និង​តែង​គ្រហឹម​សម្លុត​ភ្ញៀវទេសចរ​មក​ទស្សនា ព្រោះ​វា​មាន​អារម្មណ៍​…​មួរ​ម៉ៅ ។​

​តាមពិត​ទៅ​ក្រពើ​ញី​ទេ ដែល​គួរឲ្យ​អាណិត មិនបាន “​សប្បាយ​” ហើយ​ថែមទាំង​គ្មាន​កូន​នៅ​នឹង​…​គេ ។​

​អ្នកវិទ្យាសាស្ត្រ​នោះ​ពេល​នេះ​វា​ជ្រុល ហើយ​ប្រសិន​ចង់​ក្លូន​បង្កើតកូន​សិប្បនិម្មិត​នោះ ព្រោះ​វា​ចាស់​ពេក ៕ ចន្ទ្រា​

spot_img
×