Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវាយប្រហារ​តាម​ដែន​អាកាស ដែល​ដឹកនាំ​ដោយ​អា​មេ​រិច សម្លាប់​ជន​ស៊ីវិល​ជិត ៣០​នាក់​នៅ​ស៊ី​រី​

spot_img

​ការវាយប្រហារ​តាម​ដែន​អាកាស ដោយ​កងកំលាំង​រដ្ឋាភិបាល​ចំរុះ​ដឹកនាំ​ដោយ​អា​មេ​រិច បានសម្លាប់​ជន​ស៊ីវិល​ចំនួន ២៣​នាក់ ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ នៅក្នុង​ភូមិ​មួយ​ដែល​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ខេត្ត Deir Ezzor ប្រទេស​ស៊ីរី។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​សង្កេត​ការ​។​

​ការិយាល័​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយថា “​យ៉ាងហោច​ណាស់​ជន​ស៊ីវិល​ចំនួន ២៣​នាក់ ដែល​មាន​កុមារ ៨​នាក់ និង​ស្ត្រី ៥​នាក់ ត្រូវបាន​សម្លាប់​ជិត​ទៀប​ភ្លឺ​នៅក្នុង​ការវាយប្រហារ​តាម​ដែនអាកាស​ដោយ​កងកំលាំង​ចំរុះ​ដឹកនាំ​ដោយ​អា​មេ​រិច​។ ការវាយប្រហារ​សំដៅលើ​ភូមិ​មួយ​ដែល​គ្រប់គ្រង​ដោយ​ក្រុម IS នៅច្រាំ​ទន្លេ Euphrates”​។​

​ក្រុម​សង្កេត​ការណ៏ដ​ដែល​ធ្វើ​របាយការណ៏​តាម​សាក្សី បាន​និយាយថា ជន​ស៊ីវិល​ទាំងអស់​បាន​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង ហើយ​ពួកគេ​គឺជា​សមាជិក​នៃ​គ្រួសារ​តែ​មួយ​។​

​កងកំលាំង​ដែល​ដឹកនាំ​ដោយ​អា​មេ​រិច បច្ចុប្បន្ន​កំពុងតែ​ប្រយុទ្ធ​តតាំង ដើម្បី​ដណ្តើម​តំបន់​តូចៗ​ដែល​គ្រប់គ្រង​ដោយ​ក្រុម IS​។​

​អ្នកនាំពាក្យ​យោធា​អា​មេ​រិច​បាន​និយាយថា ការវាយតម្លៃ​លំអិត​នៃ​ការចោទប្រកាន់​ពី​ការស្លាប់​ជន​ស៊ីវិល នឹង​ត្រូវ​ធ្វើឡើង ប៉ុន្តែ​លោក​និយាយថា កងកំលាំង​ចំរុះ​វាយប្រហារ​តែ​នៅលើ​គោលដៅ​របស់​ក្រុម​សកម្មប្រយុទ្ធ​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ​

 

spot_img
×