Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច ចាត់វិធានការ​នៅលើ​អ្នកសារព័ត៌មាន នៅតាម​ដងផ្លូវ មិន​បាន​គោរព​វិជ្ជាជីវៈ​

spot_img

​ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​ចុះ​ទៅ​ណែនាំ​អ្នកយកព័ត៌មាន​ចំនួន​7 នាក់ ដែល​មិន​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន ចត​រថយន្ត​នៅតាម​ដងផ្លូវ​ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​បាន​ធ្វើ​ការអប់រំ​និង​ណែនាំ​ជា​លើក​ទី 1 ហើយ បើសិន​អ្នកកាសែត មិន​គោរព​តាម​វិជ្ជាជីវៈ​នោះទេ លើក​ទី 2 នោះទេ សមត្ថកិច្ច និង​ចាត់វិធានការ​ច្បាប់​។​

​ស្ថិតក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក ម៉ុម សារឿ​ន​អភិបាលខេត្ត​ស្ទឹងត្រែង ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យ​ផែន​ប្រឆាំង​បទល្មើស ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ​នៅតាម​ដងផ្លូវ​ជាតិ​លេខ 7 និង​ផ្លូវជាតិ​លេខ 78 ត្រង់​ចំណុច​អូរ​ពងមាន់​ចុះ​ធ្វើ​ការអប់រំ​ណែនាំ ដល់​ក្រុម​អ្នកយក​ព័ត៌មាន ចំនួន​៧​ដែល​មិន​បាន​គោរព​វិជ្ជាជីវៈ ចត​ឡាន​តាម​ដងផ្លូវ ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ តាម​ផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​។​

​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​នៅ​យប់​ថ្ងៃ​ទី 24 ខែ​មករា​ឆ្នាំ 2019 តាម​ដង​ផ្លូវជាតិ​លេខ 78 និង​ផ្លូវជាតិ​លេខ 7 ចំណុច​អូរ​ពងមាន់​ស្ថិតក្នុង​ភូមិ​រាជានុកូល​សង្កាត់ ក្រុង ខេត្ត​ស្ទឹងត្រែង​។​

​លោក​វរសេនីយ៍ឯក​វ៉ា សុផាន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស បានឲ្យដឹងថា ដោយ​ឃើញ​ថា​ភាពអនាធិបតេយ្យ​នៅតាម​ដងផ្លូវ​សាធារណៈ ក្នុង​ខេត្ត​មាន​រថយន្ត​អ្នកកាសែត​មួយចំនួន​ដែល​មិន​បាន​គោរព ទៅ​តាម​វិជ្ជាជីវៈ ចត​ឡាន​នៅតាម​ដងផ្លូវ​យប់ៗ​ជាច្រើន​គ្រឿង រង់ចាំ​ដេញ​រថយន្ត​អ្នកដំណើរ ដែល​សង្ស័យ​ថា​ដឹក​បទល្មើស​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនេះ​យ៉ាងខ្លាំង​។​

​លោក​វរសេនីយ៍ឯក បាន​បន្ត​ឲ្យដឹង​ទៀតថា អ្នកកាសែត​ត្រូវគោរព​វិជ្ជាជីវៈ អ្នក​ដែល​ចូល​មក​យក​ព័ត៌មាន ក្នុង​ខេត្ត​ត្រូវតែ​យក​ប័ណ្ណ​ព័ត៌មាន ចុះបញ្ជី​នៅ​ក្នុង​មន្ទីរ​ព័ត៌មាន ឲ្យបាន​ដឹង​ថា ចុះ​មក​យក​ព័ត៌មាន នៅក្នុង​ខេត្ត​ដើម្បី​ងាយស្រួល ក្នុង​ការគ្រប់គ្រង ចុះ​យក​ព័ត៌មាន ក្នុង​ខេត្ត​ក្នុង​ការអភិវឌ្ឍ និង​ការរីកចម្រើន​របស់​រា​ជ​រដ្ឋាភិបាល និង​យក​ព័ត៌មាន កែតម្រូវ​ស្ថាបនា នៅ​ចំណុច​ខ្វះខាត​ណាមួយ ដែល​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ ដើម្បី​អោយ​រីកចម្រើន មិនមែន​ចុះ​មក​យក​ព័ត៌មាន ចត​ឡាន​នៅតាម​ដងផ្លូវ​ចាំតែ​ដេញ​រថយន្ត​នោះ​ទេ​។​

​លោកនាយ​ការិយាល័យ​បន្តថា “​លោក​មិន​ហាមឃាត់​ក្នុង​ការយក​ព័ត៌មាន​នោះ​ទេ តែ​ព័ត៌មាន​ដែល​ត្រូវ​យក​នោះ គឺ​អ្វី​ដែល​មាន​ហេតុការណ៍​កើតឡើង​ត្រូវតែ​ចុះ​ទៅ​យក​ព័ត៌មាន មិនមែន​គ្មាន​ហេតុការណ៍​ហើយ​នាំគ្នា ចត​ឡាន​តាម​ដងផ្លូវ​សាធារណៈ​រង់ចាំ​យក​ព័ត៌មាន​ទេ តែបើ​ធ្វើ​បែប​នេះ ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារ​ណ​:​ជាខ្លាំង​”​។​

​លោក​ថា នៅ​យប់​ថ្ងៃទី 24 នេះ​កម្លាំង​របស់លោក បាន​ចុះ​ទៅ​ណែនាំ​អ្នកយកព័ត៌មាន​ចំនួន​7 នាក់ ដែល​មិន​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន ចត​រថយន្ត​នៅតាម​ដងផ្លូវ​ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ នៅ​ចំណុច​អូរ​ពងមាន់ ចំណុច​គីឡូម៉ែត្រ 8 និង​បាន​ធ្វើ​ការអប់រំ​និង​ណែនាំ​ជា​លើក​ទី 1 ហើយ​លោក​បាន​ទទួលបញ្ជា ពី​លោក​ច្រឹង​ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​រួចហើយ បើសិន​អ្នកកាសែត មិន​គោរព​តាម​វិជ្ជាជីវៈ​នោះទេ លើក​ទី 2 នោះទេ សមត្ថកិច្ច និង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន​៕ ​ដោយ ​៖ ​រចនា​

spot_img
×