Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ នាំគ្នា​ដុត​កង់​រថយន្ត និង​ដេញ​គប់​ដុំថ្ម រារាំង​ទៅលើ​សមត្ថកិច្ច ក្នុង​ទំនាស់​ដីធ្លី នៅ​ក្រុងព្រះសីហនុ , ពលរដ្ឋ​៤​នាក់​ត្រូវ​ចាប់ខ្លួន​

spot_img

​ព្រះសីហនុ ​៖ នៅ​ទី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩ បញ្ហា​ហិង្សា រវាង​ប្រជាពលរដ្ឋ ជាមួយនឹង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​នាំ​កងកម្លាំង​ចម្រុះ ជាច្រើន​នាក់ មក​វាយ​បំបែក​ក្រុម​ប្រជាពលរដ្ឋ ដើម្បី​ដណ្តើម​ដី របស់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ។​

​ប្រជាពលរដ្ឋ​ដល់​កលែង​ខ្លាច​កាំភ្លើង លែង​ខ្លាច​ស្លាប់ នាំគ្នា​ដុត​កង់​រថយន្ត និង​ដេញ​គប់​ដុំថ្ម រារាំង​ទៅលើ​សមត្ថកិច្ច ដែល​មាន​ជម្លោះ​ដីធ្លី ជាមួយ​ឧកញ៉ា​អ្នកមាន​លុយ មានអំណាច ក្នុងពេល​ដែល​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​បំបែក​ការប្រមូលផ្តុំ​តវ៉ា​ការពារ​ដីធ្លី​រក​យុត្តិធម៌​លើ​វិវាទ​ដីធ្លី នៅ​ក្រុងព្រះសីហនុ សង្កាត់​អូរត្រេះ ( ជាប់​របង​វត្ត​អូរត្រេះ ) ។​

​ជាមួយ​ករណីនេះ លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ស្នើ​ឲ្យ​ប​ញ្ឈប់​បន្ទាន់​នូវ​ការប្រេីប្រាស់​អាវុធ លើប្រជាពលរដ្ឋ នៅ​តំបន់​ពយ​ម៉ាចូ​វ ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​កំពុង​ឈានដល​មាន​ពលរដ្ឋ​រងរបួស ។ ករណី​ជាក់ស្ដែង​បែបនេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក មាន​សិទ្ធិ​តាមដាន​ការអនុវត្តន៍​ច្បាប់ ដោយយោង​លើ​ព្រះរាជក្រឹត្យ​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ។ ថ្ងៃស្អែក​ក្រុមការងា​រយេីង​ខ្ញុំ​និង​ចុះ​ទៅ​តា​មដាន​ផ្ទាល់​ចំពោះ​ករណីនេះ​ ​សុំ​កុំ​ប្រេី​ប្រាស់​អាវុធមក​ដោះស្រាយឬ​វែក​ញ៉ែក​ខុស​ត្រូវ​ជា​មួយ​ពលរ​ដ្ឋ រីឯ​ពលរដ្ឋ​វិញ​សុំ​បញ្ឈប់​កុំ​ប្រេី​ប្រាស់​ហឹង្សា​លើសមត្ថកិច្ច !

​ការប្រេីប្រាស់​អាវុធ​ដោះស្រាយ​បញ្ហា​របស់​អស់លោ​ក​ជា​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​កំពុងល្មេី​ស​និង​គោលនយោបាយ​ថ្នាក់​ជាតិ​ហើយ​ក៏​កំពុង​បំផ្លិចបំផ្លាញ​កេរ​ឈ្មោះ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ដែរ ខណៈ​ដែល​កម្ពុជា កំពុង​ត្រូវបាន​បរទេស ចាំ​ចាប់កំហុ​សលើឆាក​អន្តរជាតិ ។ បញ្ឈប់​បន្ទាន់​។​

​ពលរដ្ឋ ៤​នាក់​មកពី​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​នាំគ្នា​តវ៉ា​ដុត​កុង​ឡាន​ជំទាស់​ទៅ​នឹង​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​នេះ ដែល​បាន​ចុះ​ការអនុវត្ត​សាលដីកា​វាស់វែង​ដីធ្លី​មាន​ជម្លោះ​ឲ្យទៅ​ឧកញ៉ា​ម្នាក់​។​

អ្នក​មាន​ជម្លោះ​ដីធ្លី​រាប់រយ​នាក់​មកពី​ភូមិ​គគីរ ស្ថិតក្នុង​ឃុំ​បិត​ត្រាង បាន​បន្ត​នាំគ្នា​ពង្រាយ​កង់ឡាន​ដុត​បិទផ្លូវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​កម្លាំងចម្រុះ​របស់​អាជ្ញាធ​រ​រាប់រយ​នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង ខែល គ្រឿងចក្រ រួម​ទាំង​ឡានទឹក​ផង ត្រូវបាន​ដាក់ពង្រាយ និង​ត្រៀម​ទប់ទល់​នឹង​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ប្រឆាំង​ការចុះអនុវត្ត​សាលដីកា​វាស់វែង​ដីធ្លី​ឲ្យ​ឧកញ៉ា​ម្នាក់ ដែល​អ្នកភូមិ​ប្រាប់ថា​ឈ្មោះ ស៊ីវ គង់​ទ្រី​វ និង​ភរិយា​ឈ្មោះ ហុង សួន នៅ​ចំណុច​ភូមិ​គគីរ​។​

​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ភូមិ​គគីរ ស្ថិតក្នុង​ឃុំ​បិត​ត្រាង ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ក្រោយ​ហេតុការណ៍​ដុត​កង់ឡាន តវ៉ា​រឿង​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩​។​

​ក្រុម​អ្នក​ភូមិ​បាននាំគ្នា​ដុត​កង់ឡាន​បិទផ្លូវ មានការ​គប់​ដុំ​ថ្ម ដប​សាំង​ផងដែរ ហើយ​ក្រោយ​ប្រឈមមុខ​ដាក់​គ្នា​ជា​ច្រើន​ម៉ោង ក្រុម​សមត្ថកិច្ច​បាន​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់ និង​ចាប់​ពលរដ្ឋ ៤​នាក់ រួមទាំង​សម្ភារៈ​មួយចំនួន​ផង​ដែរ​។​

​កាលពី សប្តាហ៍​មុន ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ក៏​បាន​ចុះ​ទៅ​វាស់វែង​ដី​ឲ្យ​លោកស្រី ហុង សួន ភរិយា​របស់​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ម្តង​រួចមកហើយ ប៉ុន្តែ មិនបាន​សម្រេច បន្ទាប់ពី​ក្រុម​អ្នកភូមិ​រាប់​រាយ​នាក់ បាននាំគ្នា​ពង្រាយ​កង់ឡាន​ដុត​តវ៉ា​មិន​ឲ្យ​វាស់វែង​៕ ​ដោយ​៖​ស្រីនាថ​

 

spot_img
×