Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិបាក​នឹង​ជឿ ៖ ប្រើ​មនុស្ស​ជ័រ បន្លំ​ធ្វើ​ជា​អ្នកដំណើរ ដើម្បី​ដឹក​ទំនិញ​…​រត់ពន្ធ​

spot_img

​មុខសញ្ញា​រត់ពន្ធ​ទាំងនោះ​បាន​ប្រើ​មនុស្ស​ជ័រ (mannequin) អង្គុយ​នៅ​កៅអី​អ្នកដំណើរ ដោយ​សង្ឃឹមថា បែបនេះ​គេ​អាច​បន្លំ​ភ្នែក​សមត្ថកិច្ច ដើម្បី​ដឹក​ជញ្ជូន​ទំនិញរត់ពន្ធ​តម្លៃ​ប្រមាណ ៥០០​លាន​ដុង (​ប្រមាណ ២៥.០០០​ដុល្លារ​)​។​

​តាម​នោះ​កាលពី​ថ្ងៃ​ទី ១៣/១២ នៅ​ផ្លូវ​ជាតិ​លេខ​៩ ប៉ុស្តិ៍​នគរបាល​ចរាច​រណ៍​របស់​ខេត្ត​ក្វាង​ទ្រៃ វៀតណាម បាន​ធ្វើ​ការត្រួតពិនិត្យ​រថយន្ត​ស្លាក​លេខ 15B-01135​។​

​មនុស្ស​ជ័រ​ត្រូវបាន​គ្រង​អាវ​រងា​ខាងក្រៅ បន្លំ​ធ្វើ​ជា​អ្នកដំណើរ​តែម្តង ហើយ​រកឃើញ​ទំនិញ​គេច​ពន្ធ ជាអាទិ៍ បារី ស្រា ប៊ី​យ៊ែ​…​ល​។ មានតម្លៃ​ប្រមាណ ២៥.០០០​ដុល្លារ​។ ម្ចាស់​រថយន្ត ពុំ​អាច​បង្ហាញ​លិខិតស្នាម​ពន្ធដារ​ឡើយ​។​

​ទំនិញ​បន្លំ​ពន្ធ​តម្លៃ​ប្រមាណ ២៥.០០០​ដុល្លារ​
​ទំនិញ​បន្លំ​ពន្ធ​តម្លៃ​ប្រមាណ ២៥.០០០​ដុល្លារ​

សមត្ថកិច្ច​ពិតជា​ហួសចិត្ត​ដែល​ពួក​រត់ពន្ធ​នេះ​នឹកឃើញ​ល្បិចកល​ថ្មី ដើម្បី​ប៉ុនប៉ង​រំលង​ភ្នែក​របស់​អាជ្ញាធរ​៕​

 

spot_img
×