Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ភ័ព្វសំណាងកំពុងមកដល់ ដូច្នេះអ្នកត្រូវនឹងនរនិងអត់ធ្មត់ ។ ជួនកាលដំណឹងរីករាយហាក់ដូចមកយឺតបន្តិចក៏មិនអីដែរ ។ ប៉ុន្តែប្រសិនចង់ឲ្យគ្រប់យ៉ាងប្រព្រឹត្តទៅដូចបំណង អ្នកត្រូវប្រឹងប្រែងជាងនេះទៀត ។ អ្នកធ្វើជំនួញកាក់កបបំផុត ប្រាក់ចំណេញហូរចូលដូចទឹក ។ រឿងមនោសញ្ចេតនា ក៏ដូចមិនសូវល្អប្រសើរ កើតមានការខ្វែងគំនិតគ្នាច្រើន ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ០,៨ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌ ៖ ទឹកក្រូច , ផ្កាឈូក ។ អ្នកយកអាសា ៖ ឆ្នាំវក , ខាល ៕

ឆ្នាំឆ្លូវ ៖ ថ្ងៃនេះការងារអំណោយផលល្អ ។ អ្នកម្ចាស់ការទាំងស្រុងខាងផ្នែកពេលវេលា ហើយគ្រប់គ្នាដឹងច្បាស់តម្លៃរបស់ខ្លួន ។ អាស្រ័យហេតុនេះការងារគ្រប់យ៉ាងប្រែជាប្រសិទ្ធភាពជាង ដោះស្រាយបានរាល់បញ្ហាក្នុងរយៈពេលខ្លី ។ អ្នកយល់ច្បាស់ពីសារសំខាន់នៃទំនាក់ទំនងជុំវិញ ដូច្នេះពេលគូសផែនការសម្រាប់ឆ្នាំថ្មី ចូរអាទិភាពលៃពេលវេលាសម្រាប់ទំនាក់ទំនងដែលអ្នកចាត់ទុកថាគួរឲ្យគោរព ។ រឿងមនោសញ្ចេតនា ចុះសម្រុងគ្នាល្អចូររួមគ្នាអនុវត្តផែនការណាមួយក្នុងឆ្នាំថ្មី ដើម្បីបង្កើតអនុស្សាវរីយ៍គួរឲ្យចងចាំ ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៦ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នកយកអាសា ៖ ឆ្នាំចរ , កុរ ៕

ឆ្នាំខាល ៖ ខ្ទង់ប្រាក់ជាច្រើនបានជួយអ្នកឲ្យដោះស្រាយបានបំណុលមិនតែប៉ុណ្ណោះនៅមានអ្នកចង់ចេញសងជំនួសធ្វើឲ្យអ្នករំភើបចិត្តយ៉ាងខ្លាំង ។ ថ្ងៃនេះត្រូវបញ្ចៀសកុំឲ្យហួស ប៉ះទង្គិច វះកាត់ក្បាលជង្គង់ បាតជើង ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៦ពិន្ទុ ។ ម៉ោងល្អ ៖ ១៣h-១៥h ។ ពណ៌ ៖ ត្នោត , ទឹកក្រូច ។ អ្នកយកអាសា ៖ ឆ្នាំវក , ចរ ៕

ឆ្នាំថោះ ៖ អ្នកជួបសំណាងល្អអំពីរឿងលុយកាក់ លាភចូលសន្ធឹក ។ ចូរធ្វើឲ្យថ្ងៃនេះបន្ថែមអត្ថន័យដោយការទិញកាដូតូចមួយឲ្យមនុស្សណាម្នាក់ដែលអ្នកពេញចិត្ត ភាពរីករាយរបស់គេនឹងនាំឲ្យអ្នកមានសុភមង្គល ។ ថ្ងៃនេះអ្នកបែរជាខ្វាយខ្វល់អំពីទំនាក់ទំនងមនោសញ្ចេតនារបស់ខ្លួន ។ រឿងនេះដោយអចេតនា ធ្វើឲ្យមនោសញ្ចេតនារវាងអ្នកគូស្នេហ៍ប្រែជារសាយសន្សឹមៗ ។

-បុព្វហេតុ​៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៣ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ពណ៌ ៖ ផ្កាឈូក , លឿង ។ អ្នកយកអាសា ៖ ឆ្នាំចរ , រកា៕

ឆ្នាំរោង ៖ អ្នកមិនជួបការលំបាកអ្វីច្រើនក្នុងការងារ ប៉ុន្តែគ្រោះនិងសំណាងហាក់នៅលាយឡំគ្នាធ្វើឲ្យអ្នកមិនដឹងថាណាមួយជាទិសដៅច្បាស់លាស់បំផុត ។ កុំប្រញាប់នឿយណាយ ព្រោះមានអ្នកយកអាសាកំពុងនៅក្បែរខ្លួន គេនឹងណែនាំអ្នកជាជំហានៗថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ ។

-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ០,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ ៖ ស , ត្នោត ។ អ្នកយកអាសា ៖ ឆ្នាំចរ , ថោះ ៕

ឆ្នាំម្សាញ់ ៖ គោលដៅការងាររបស់អ្នករីកចម្រើនអស្ចារ្យ អ្នកអាចសម្រេចគ្រប់កិច្ចការពោរពេញដោយថាមពល និងភាពរីករាយ កិច្ចការនៅស្ទះទាំងប៉ុន្មានក៏អាចដោះស្រាយបានអស់ក្នុងថ្ងៃនេះ ។ អ្នកនៅលីវអាចឆ្លៀតយកពេលវេលានេះ ដើម្បីស្វែងរកគូគ្រងនឹងសម្រេចបានដូចប្រាថ្នា ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព​៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ ៖ ខ្មៅ , ផ្កាឈូក ។ អ្នកយកអាសា ៖ ឆ្នាំវក , ចរ ៕

ឆ្នាំមមី ៖ ទោះបីមិនជួបការលំបាកច្រើន តែថ្ងៃនេះអ្នកក៏ពុំទាន់មានអារម្មណ៍សប្បាយចិត្តនៅកន្លែងធ្វើការ ។ ការប្រឈមកាន់តែច្រើនធ្វើឲ្យអ្នកជានិច្ចកាលភ័យខ្លាចអំពីអនាគតរបស់ខ្លួន តាមពិត ពេលនេះអ្នកគួរប្រមូលផ្តុំក្នុងការងារ នោះនឹងពុំមានពេលធ្វើខ្វាយខ្វល់ទៀត ។

-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៦,៧ពិន្ទុ ។ ម៉ោងល្អ ៖ 11h-13h ។ ពណ៌ ៖​ស្វាយ លឿង , អ្នកយកអាសា ៖ ឆ្នាំឆ្លូវ មមែ៕

ឆ្នាំមមែ ៖ ប្រសិនអ្នកមានប្រផ្នូលរឿងអ្វីមួយនោះក្នុងថ្ងៃនេះ ចូរជឿជាក់លើវា ។ គ្មាននរណាបដិសេធបានភាពឈ្លាសវៃក៏ដូចទេពកោសល្យរបស់អ្នក ប៉ុន្តែចូរសំឡឹងមើលឡើងវិញថាជួនកាលអ្នកក៏រឹងរូសនិងគិតតែប្រយោជន៍ខ្លួន ។ ចូរលៃពេលវេលាបន្ថែមឲ្យគ្រួសារក៏ដូចមិត្តភក្តិ ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៣ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ ៖ ផ្កាឈូក , ទឹកសមុទ្រ ។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់ ,មមែ ៕

ឆ្នាំវក ៖ ថ្ងៃនេះមានរឿងកើតឡើង ក្នុងការងារ អាចដោយសារអ្នក ហើយក៏អាចដោយសារនរណាម្នាក់បង្កឡើងឲ្យអ្នក ។ ប្រសិនអ្នកជាមូលហេតុនោះ ចូលទទួលកំហុស និងមិនភ្លេចបកស្រាយឲ្យអ្នកផ្សេងដឹងពីស្ថានភាពពិតរបស់ខ្លួន ។ ទំនាក់ទំនងរវាងអ្នកជាមួយអ្នករួមគ្រួសារ សាច់ញាតិប្រែជាល្អជាង ។ ប្រសិនអាចចូរអញ្ជើញទៅទទួលទានអាហារ១ពេល ដើម្បីបង្កើនថែមភាពស្និទ្ធស្នាល ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ ៖ ខ្មៅ , ស្វាយ ។ អ្នកយកអាសា ៖ ឆ្នាំរកា , វក៕

ឆ្នាំរកា ៖ ថ្ងៃនេះទោះបីអ្នកចង់ជួយនរណាម្នាក់ និងត្រៀមចងមិត្តជាមួយគ្រប់គ្នា តែបែរជាបែរខ្នងដាក់អ្នក និងរកវិធីបន្ទាបបន្ថោកអ្នក ។ ចូរអ្នកឈប់ចាប់អារម្មណ៍ដល់រឿងអ្នកដទៃ រក្សាស្មារតីនឹងនរប្រឈមនឹងការលំបាក គួរឲ្យគ្រប់យ៉ាងប្រព្រឹត្តទៅតាមធម្មជាតិ ។

-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ ៖ ក្រហម , ទឹកក្រូច ។ អ្នកយកអាសារ ៖ ឆ្នាំកុរ , ជូត ៕

ឆ្នាំចរ ៖ អ្នកជួបឱកាសល្អក្នុងការងារ និងសំណាងបានឡើងតួនាទីក្នុងឱកាសដ៏ខ្លីខាងមុខ ។ ប៉ុន្តែជោគជ័យណាក៏ដោយក៏បានមកពីការប្រឹងប្រែង ចូរបន្តខិតខំទៅទៀត ។ រឿងមនោសញ្ចេតនាមិនល្អ អ្នកហាក់ដូចជាខ្វាយខ្វល់ជាប់រហូត ធ្វើឲ្យចំណងមនោសញ្ចេតនា ពុំមានភាពកក់ក្តៅ ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ 11h-13h ។ ពណ៌ ៖ ខ្មៅ , ប្រផេះ ។ អ្នកយកអាសា ៖ ឆ្នាំកុរ , ជូត ៕

ឆ្នាំកុរ ៖ ភាពស្មុគស្មាញក្នុងការងារធ្វើឲ្យអ្នកពិបាកគ្រប់គ្រងអារម្មណ៍ ហេតុនេះងាយធ្វើឲ្យខូចការ ។ ថ្ងៃនេះប្រសិនមានកិច្ចការត្រូវទៅឆ្ងាយ គួរជ្រើសយកទិសនិរតី កុំទៅទិសអាគ្នេយ៍ ។

-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៨,៩ពិន្ទុ ។ ម៉ោងល្អ 5h-7h ។ ពណ៌ ៖ លឿង , ទឹកក្រូច ។ អ្នកយកអាសា ៖ ឆ្នាំកុរ , មមែ ៕

spot_img
×