Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ពាណិជ្ជកម្ម​ថៃ​និង​ទាហានជើងគោក​ថៃ ចុះ​ចាប់​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​របស់​អាជីវករ​ខ្មែរ​នៅ​ច្រក​ព្រំដែន​ហាត​ឡិក​ចាំ​យាម​

spot_img

​កោះកុង ៖ ក្រុម​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ន​និង​ទា​ហ៊ាន​ជើងគោក​ថៃ​បាន​នាំគ្នា​ចុះ​មក​ធ្វើការ​ចាប់​ទំនិញ ដែល​ក្រុម​អា​ជីករ​ខ្មែរ​បាន​លក់​រំលោក​ទៅលើ​កម្មសិទ្ធិបញ្ញា​​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​កើត​ឡើង​រហូត​ដល់​មាន​ទាំង​ការបិទច្រក​ទ្វា​ព្រំដែន​ហាត​ឡិក​(​ថៃ​) ស្រុក​ខ្លុង​យ៉ៃ ខេត្ត​ត្រាត​។​

​លោក ង៉ុយ ជាង នាយ​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ព្រំដែន​ចាំ​យាម ថ្លែងឲ្យដឹងថា មាន​ក្រុមការងារ​ក្រសួង​ពាណិជ្ជកម្ម សហការ ជាមួយ​ក្រុម​ទា​ហ៊ាន​ថៃ ចុះមក​ធ្វើ​ការចាប់​ក្រុម​អាជីវករ​ដែល​លក់ ទំនិញ​រំលោភបំពាន​ទៅលើ​កម្មសិទ្ធិបញ្ញា​មានដូចជា បារី ស្រា នៅក្នុង​ឃុំ​ហាត​ឡិក (​ថៃ​) តែ​ក្នុង​ការចុះ​ចាប់​នេះ ត្រូវបាន​លោក​មេឃុំ​ហាត​ឡិក​(​ថៃ​) ធ្វើការ​រារាំង​មិន​ឲ្យ​ចាប់​ជា​ហេតុ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ឱកាស​ក្នុង​ការ​ជញ្ជូន​ទំនិញ​ទាំងនោះ ចូលមក​ដល់​ប្រទេស​ខ្មែរ​ដោយ​សុ​វត្តិភាព ដោយ​ពុំ​មាន​ការខាតបង់​នោះទេ ដោយ​ឃើញ​សភាព​ការ​បែបនេះ ទា​ហ៊ាន​ថៃ​ក៏​បាន​សម្រេចចិត្ត​ធ្វើ​ការបិទទ្វា​ព្រំដែន​ជា​បណ្តោះអាសន្ន​ដើម្បី​កុំអោយ​មាន​ការ​ចលាចល​កើតឡើង ។​

​បន្ទាប់ពី​មាន​ការបិទទ្វា​ព្រំដែន​(​កម្ពុជា ថៃ​) ខាង​ភាគី​កម្ពុជា បាន​ចូល​ទៅ​ធ្វើ​ការពិភាក្សា​គ្នារ​ហូត​ដល់​ម៉ោង​១០​និង​១០​នាទី​នា​ព្រឹក​ថ្ងៃ​ដដែល ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ចាំ​យាម ក៏​បាន​បើក​ដំណើរ​អោយចេញ ចូល​ជា​ធម្មតា​វិញ ហើយ​ចំពោះ​ទំនិញ​របស់​ក្រុមអាជីវករ​ត្រូវបាន​ប្រគល់​ជូន​ទៅ​គាត់​វិញ​អស់ហើយ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×