Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួចល្បិចចុងភៅ​ចិន ៖ យក​ខ្សាច់​ភក់​…​នៅក្នុង​ងាវ , គ្រំ បាន​យ៉ាង​ងាយ និង​វិធី​ឆា​ងៀវ, ​គ្រំ​ ដ៏​ឆ្ងាញ់​ពិសារ​!

spot_img

​ងាវ​គ្រំ​ជា​អម្បូរ​សត្វ​ផ្តល់​នូវ​ជីវជាតិ​ប៉ូវ​យ៉ាងខ្លាំង ។ ប៉ុន្តែ​មេផ្ទះ​ទាំងឡាយ​តែង​ឈឺក្បាល ព្រោះតែ​ខ្សាច់ , ភក់ (​អាចម៍​) របស់​វា ពិបាក​…​ជម្រះ ។​

​ចុងភៅ​ចិន​មាន​របៀប​បកស្រាយ​ភាព​ឈឺ​ក្បាល​នេះ​យ៉ាង​ងាយ ហើយ​ច្នៃ​ម្ហូប​ឆា​ងាវ​ដូចខាងក្រោម​បាន​ឆ្ងាញ់​ពិសារ​ទៀតផង ។​

​មាន​របៀប​យក “​អាចម៍​”​វា​ចេញ​ច្រើន ជាអាទិ៍​ត្រាំ​ទឹក​ត្រជាក់​១​យប់ ឬ​ស្រុះ​វា​ក្នុង​ទឹ​កក្តៅ​… តែ​បែប​នេះ​បាន​ធ្វើឲ្យ​បាត់​សារធាតុបំប៉ន​ច្រើន ។ របៀប​ចុងភៅ​ចិន​គឺ ៖

-​គេ​លាយ​ទឹក​ឲ្យមាន​កំដៅ​ពី ៤០​ដឺ​ក្រេសេ -៦០​ដឺ​ក្រេសេ ហើយ​ដាក់​អំបិល​ចូល​បន្តិច ហើយ​ត្រាំ​ងា​វ គ្រំ​ក្នុងនោះ ចន្លោះ​ពី​១​ម៉ោង​-២​ម៉ោង ។​

-​ស្ថិតក្នុង​សភាព​ក្តៅ​ឧ​ណ្ឌៗ​ពួកវា​នឹង “​សកម្ម​” បញ្ចេញ​អាចម៍​មក​ក្រៅ​តាមរយៈ​ការដកដង្ហើម​របស់​វា ។​

​ប្រសិនបើ​ចង់​ឆា​ងៀវ គ្រំ​ឲ្យបាន​ឆ្ងាញ់​ពិសារ​ពួក​ចុងភៅ​ធ្វើ​បែប​ខាងក្រោម ៖

-​ខ្ទឹមស​ចិញ្ច្រាំ​ឲ្យ​ម៉ត់ ។ យក​ប្រេងឆា​បន្តិច កំដៅ​ឲ្យ​ក្តៅ​រួចដាក់​ខ្ទឹមចូល​រហូត​ពេល​ខ្ទឹម​មាន​ក្លិន​ឈ្ងុយ ចាក់​ងាវ គ្រំ ដែល​បាន​ត្រាំ (​ដូចខាងលើ​)​ចូល ។​

-​នៅពេល​ដែល​ងាវ គ្រំ ចាប់ផ្តើម​ហាមាត់ អ្នក​យក​ស្រាស​១​ស្លាបព្រា និង​ស្រា​បៀរ​កន្លះ​កំប៉ុង​ចាក់​ចូល រងចាំ​ឲ្យ​វា​ពុះ ។​

-​បន្ថែម​គ្រឿងទេស​ចូល​ល្មមមាត់ ចម្អិន​បន្ថែម ៥​នាទី​ជា​ការ​ស្រេច ។​

​សាក​ល៎​មើល​! តែ​បើ​មិន​ឆ្ងាញ់​កុំ​…​ជេ​រណា៎​!

spot_img
×