Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន MARUHAN បាន​ទិញ​យក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ស្ថាបនា​

spot_img

ប្រធាន​ក្រុមហ៊ុន MARUHAN បាន​ប្រាប់​សម្តេច​តេជោ ហ៊ុន សែន​ថា ក្រុមហ៊ុន MARUHAN​បាន​ទិញ​យក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា ឈ្មោះថា ស្ថាបនា ដែល​បច្ចុប្បន្ន​នេះ​ប្តូរ​ពី​មីក្រូហិរញ្ញវត្ថុ ទៅ​ជា​ធនាគារ​ស្ថាបនា​វិញ​ហើយ ធនាគារ​នៅ​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ ១២០​លាន​ដុល្លារ​អាមេរិក ដែល​មាន​សាខា ១៦៨​កន្លែង​នៅ​ទូទាំង​ប្រទេស មាន​បុគ្គលិក ៤៣០០​នាក់ ។​

​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Han Chang Woo ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន MARUHAN ។ លោក Han Chang Woo បាន​ជម្រាប សម្តេច​តេជោ ថា ១០​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​លឿន នេះ​គឺ​ដោយសារ​ភាពប៉ិនប្រសព្វ និង​ឈ្លាស​សវៃ​របស់ សម្តេច​តេជោ ក្នុង​ការដឹកនាំ​ប្រទេស​។​

​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន MARUHAN បាន​ទិញ​យក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា ឈ្មោះថា ស្ថាបនា ដែល​បច្ចុប្បន្ន​នេះ​ប្តូរ​ពី​មីក្រូហិរញ្ញវត្ថុ ទៅ​ជា​ធនាគារ​ស្ថាបនា​វិញ ដែលមាន​អ្នកបច្ចេកទេស និង​អ្នកទទួលខុសត្រូវ មកពី​ប្រទេស​ជប៉ុន​ផង និង​នៅ​កម្ពុជា​ផង​។ ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ ផ្លូវ​នរោត្តម រាជធានី​ភ្នំពេញ នៅ​ឆ្នាំក្រោយ​នេះ ដែល​នឹង​សាងសង់​រួចរាល់ នៅ​ឆ្នាំ​២០២០​ខាងមុខ ដោយ​មាន​កម្ពស់​២២​ជាន់​អស់​ទឹកប្រាក់​ប្រមាណ ៦០ លាន​ដុល្លារ​។​

​សព្វ​ថ្ងៃនេះ​ធនាគារ​នៅ​កម្ពុជា​ទឹកប្រាក់​ប្រមាណ ១២០​លាន​ដុល្លារ​អាមេរិក ដែល​មាន​សាខា ១៦៨​កន្លែង​នៅ​ទូទាំង​ប្រទេស មាន​បុគ្គលិក ៤,៣០០​នាក់ ស្មើនឹង​១៥% នៃ​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​វិស័យ​ធនាគារ​ក្នុងប្រទេស​កម្ពុជា​។​

​លោក Han Chang Woo បាន​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​កាលពី​១០​ឆ្នាំមុន លោក​បាន​ជួប​ជាមួយ សម្តេច ហើយ​ទទួលបាន​ការណែនាំ​ពី សម្តេច ដែល​បាន​កើតចេញ​ជា​លទ្ឋផល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រៅ​ពី​ធនាគារ​នៅ​កម្ពុជា ក្រុមហ៊ុន​លោក​មាន​ការវិនិយោគ​ទីលាន​វាយ​ហ្គោល​ចំនួន ១៧ នៅ​ជប៉ុន​។ សព្វថ្ងៃនេះ​មាន​ក្រុមហ៊ុន​ជប៉ុន​ជាង ២៥០ ដែល​មាន​ជំនឿ​ចិត្ត​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​រកស៊ី​នៅ​កម្ពុជា ។ ក្រៅពី​វិនិយោគ ក្រុមហ៊ុន MARUHAN បាន​ចូលរួម​ក្នុង​កិច្ចកា​សង្គម​យ៉ាង​សកម្ម​ផងដែរ​ដូចជា​ជីក​អណ្តូង​ទឹកស្អាត សាងសង់​សាលារៀន និង គាំទ្រ​លើ​វិស័យ​កីឡា​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការរីកចំរើន​របស់​កម្ពុជា គឺ​ដោយសារ​នយោបាយ​របស់​កម្ពុជា​ពិសេស​ការបើក​ចំហរ​លើ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​ជាតិ​រួមទាំង​ការអនុញ្ញាតឲ្យ​វិនិយោគិ​នបរទេស​អាចមកវិ​និយោគ​ផ្ទាល់​១០០% នៅ​កម្ពុជា​។ សម្តេច​តេជោ ក៍​បាន​ជំរុញ​ឲ្យ​លោក Han Chang Woo បន្ត​វិនិយោគ​នៅ​កម្ពុជា ហើយ​បន្ត​ចូលរួម​ជួយ​ក្នុង​វិស័យ​សង្គម ជាពិសេស​វិស័យ​កីឡា ដោយសារ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​រៀបចំ​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ ២០២៣ ខាងមុខនេះ​។ សម្ដេច​តេជោ បានបញ្ជាក់​ថា​អំពី​ការពិភាក្សា​ជាមួយ លោកនាយក​រដ្ឋមន្ត្រី ជប៉ុន Shinzō Abe ដើម្បី​ជំរុញ​អ្នកវិនិយោគទុន​ជប៉ុន​មក​កម្ពុជា ក្នុងនោះ​គឺ​បាន​ជំរុញ​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា (Anna Aire) ហើយ​ក្នុងនោះ​ក៏​មាន​ការវិនិយោគ​ជប៉ុន​មក​កម្ពុជា និង​ការសាងសង់​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ច្រើន​បន្ថែមទៀត ៕ ដោយ​៖​កូឡាប​

spot_img
×