Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Thonburi Healthcare Group បើក​សម្ភោ​ធ​មជ្ឈមណ្ឌល វេជ្ជសាស្ដ្រ ថ្មី​បំផុត​របស់ខ្លួន​ ​មន្ទីរពេទ្យ ថុ​ន​បុរី​បំ​រ៉ុង​មឿង (Thonburi Bamrungmuang) ផ្ដោតទៅលើ​ប្រជាជន​វ័យ ចំណាស់ និង​ភ្ញៀវទេសចរ​ដែល​ស្វែងរក​សេវា​វេជ្ជសាស្ត្រ មកពី​ទ្វីបអាស៊ី​

spot_img

​ទីក្រុង​បាងកក​, ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ៖ ក្រុមហ៊ុន Thonburi Healthcare Group (THG) បានប្រកាស​បើក​សម្ភោ​ធ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ថ្មី​របស់ខ្លួន គឺ​មន្ទីរពេទ្យ ថុ​ន​បុរី​បំ​រ៉ុង​មឿង (Thonburi Bamrungmuang) ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​បំ​រ៉ុង​មឿង (Bamrungmuang) ។ មជ្ឈមណ្ឌល​ឯកទេស​ថែទាំ​សុខភាព លំដាប់​ស្ដង់ដា​ផ្កាយ ៦ នេះ​បាន​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ ៤​ពាន់​លាន​បាត (​ប្រាក់​បាត​ថៃ​) និង​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​សុខាភិបាល​ទំនើបៗ ទាន់សម័យ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​។ មជ្ឈមណ្ឌល​នេះ មាន​បុគ្គលិក​ជំនាញ ពោរពេញ​ដោយ​បទពិសោធ​ន៏​យូរ​ឆ្នាំ ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ដល់ ប្រជាជន​វ័យ​ចំណាស់ និង​អ្នក​ទេសចរណ៍​ដែល​ស្វែងរក​សេវា​វេជ្ជសាស្ត្រ​មកពី​ទ្វីបអាស៊ី ដែល​កំពុងតែ​មានការ​កើនឡើង​។​

​ក្រុមហ៊ុន Thonburi Healthcare Group (THG) មានបទពិសោធន៍​ជាង ៤០​ឆ្នាំ ក្នុងការ​គ្រប់គ្រង​មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​។ ក្រុមហ៊ុន THG បាន​បើក​ដំណើរការ​មន្ទីរពេទ្យ នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​នៅក្នុង​ប្រទេស​ថៃ ដោយ​ផ្តល់ជូន​នូវ​សេវា​គ្រប់គ្រង​មន្ទីរពេទ្យ​, សេវា​ថែទាំ​សុខភាព​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​បើក​ដំណើរការ​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ និង​អាជីវកម្ម​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក​វេជ្ជបណ្ឌិត Boon Vanasin ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Thonburi Healthcare Group Public Company Limited (THG) បាន​ប្រសាសន៍ថា​៖ “​ការបើក​ដំណើរការ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ពួកយើង គឺ​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ របស់​រដ្ឋាភិបាល​ប្រទេស​ថៃ ក្នុងការ​ប្រែក្លាយ​ប្រទេស​ថៃ ឲ្យ​ទៅជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អន្តរជាតិ​។ នៅពេល​ប្រជាជន​កាន់តែ​យល់ដឹង​ពី​បញ្ហា​សុខភាព ហើយ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​កាន់តែ​កើនឡើង វា​នាំ​ឲ្យ​មាននូវ​តម្រូវការ​មណ្ឌល​សុខភាព​ដែលមាន​សមត្ថភាព ដូច​ជ​មន្ទីរពេទ្យ ថុ​ន​បុរី​បំ​រ៉ុង​មឿង ជាដើម​។ អតិថិជន​កាន់តែច្រើន កំពុង​ស្វែងរក​សេវា​ដែលមាន​គុណភាព​ខ្ពស់ ការធ្វើ​រោគវិនិច្ឆ័យ​លឿន​ជាង​មុន និង​ការថែទាំ​សុខភាព​ឯកទេស ដែល​ទាំងអស់នេះ​សុទ្ធតែជា​អ្វីដែល​ពួកយើង​អាច​ផ្តល់ជូនបាន​។​”

​នៅក្នុង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ថៃ បាន​អនុវត្ត​គោលនយោបាយ​មួយ ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​ថៃ ប្រែក្លាយជា​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​អន្តរជាតិ ក្នុងអំឡុងពេល ១០​ឆ្នាំ ឬ​ក្នុង​បំណាច់​ឆ្នាំ​២០២៥​។ ក្រុមហ៊ុន THG ចាត់ទុក​គោលនយោបាយ​នេះ ជា​ឱកាស​មួយ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​ថៃ និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ទេសចរណ៍​ស្វែងរក​សេវា​វេជ្ជសាស្ត្រ​។​

លោក​វេជ្ជបណ្ឌិត Aimon Kopera ប្រធាន​ផ្នែក​ពេទ្យ​នៃ​មន្ទីរពេទ្យ Thonburi Bamrungmuang បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​អ្នកជំងឺ​បរទេស មកពី​ប្រទេស​កម្ពុជា​, ចិន​, ឡាវ​, មី​យ៉ាន់​ម៉ា និង​វៀតណាម ដែល​មិនទាន់មាន​សេវា​វេជ្ជសាស្ត្រ​គ្រប់គ្រាន់ និង​មិន​ពេញចិត្ត​ចំពោះ​គុណភាព​សេវា​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​របស់ខ្លួន​។ ទាំងនេះ​គឺជា​អ្វីដែល​ក្រុមហ៊ុន​THG នឹង​អាច​ផ្តល់ជូន ចំពោះ​សេវា​ថែទាំ​សុខភាព​តាម​តម្រូវការ​ផ្ទាល់ខ្លួន ដែល​រួមបញ្ចូល​នូវ​ឱសថ ជំនួស និង​ការព្យាបាល​ប្រឆាំងនឹង​ភាព​ចាស់ជរា​។ មន្ទីរពេទ្យ ក៏មាន​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​មាត់​ធ្មេញ​ឌីជីថល ដែល​ប្រព័ន្ធ​ឌីជីថល​ត្រូវ​បានដាក់​បម្រើ​ដើម្បី​ផ្ដល់ “​សេវាកម្ម​មួយថ្ងៃ និង​សេវា​គ្រប់​ប្រភេទ នៅ​កន្លែង​តែមួយ​” (One-Day & One-Stop Service) ។​

​លោក​វេជ្ជបណ្ឌិត Aimon បាន​បន្តថា “​ជាមួយនឹង​ការផ្ដល់ជូន​ទាំងនេះ មន្ទីរពេទ្យ​បាន​ប៉ាន​ប្រមាណ​ទុក​ថា នឹង​អាច​ទាក់ទាញ​អ្នកទេសចរ​ចំនួន ៧៥ ០០០​នាក់ ក្នុង​ឆ្នាំ​ទី​១ ដែលមាន​អតិថិជន​ជនជាតិ​ថៃ​ចំនួន ៤០ ភាគរយ និង​អតិថិ​ជនបរទេស​ចំនួន ៦០ ភាគរយ និង​មាន​ទិសដៅ​ក្នុងការ​រកប្រាក់​ចំណូល​ចំនួន ១២០០ លាន​បាត​នៅក្នុង​ឆ្នាំ ២០១៩​។ ដោយសារតែ​មន្ទីរពេទ្យ មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​មមាញឹក Bamrungmuang នៅក្នុង​ទីក្រុង​បាងកក វា​ក៏​នឹង​ផ្តល់ជូន​ដល់​អតិថិជន ដែល​រស់នៅក្នុង​តំបន់​យ៉ា​វ៉ា​រ៉ា​ត (Yaowarat) និង​តំបន់​ក្បែរ​នោះ​ផងដែរ​។​”

​មជ្ឈមណ្ឌល​ឯកទេស​សុខាភិបាល​និង​ថែទាំ​សុខភាព លំដាប់​ផ្កាយ ៦ នេះ ផ្តល់ជូន​នូវ​ការថែទាំ​សុខភាព​តាម​តម្រូវការ​ផ្ទាល់ខ្លួន សាក​សម​សម្រាប់​ការថែទាំ​សុខភាព ដែល​អ្នកជំងឺ​នីមួយៗ​ចង់បាន​។ សេវាកម្ម​ដែល​ផ្ដល់ជូន​ទាំងនេះ អាច​កើតមានឡើង​បាន​ដោយសារតែ​ក្រុម​អ្នកឯកទេស និង​ការបំពាក់​ដោយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​កម្រិត​ខ្ពស់ ដើម្បី​ផ្តល់នូវ​ជម្រើស​ថែទាំ​សុខភាព​ថ្មី​សម្រាប់​អតិថិជន​។ មន្ទីរពេទ្យ ថុ​ន​បុរី​បំ​រ៉ុង​មឿង បែង​ចែកជា ៦​មជ្ឈមណ្ឌល រួមមាន ​៖

​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុខភាព​តាម​តម្រូវការ​ផ្ទាល់ខ្លួន (Personalised Wellness Check-Up Center) ៖ គឺជា​ផ្នែក​មួយ​ដែល​រួមមាន​ទាំងអស់ ក្នុងការ​ផ្តល់ជូន​នូវ​ការពិនិត្យ​សុខភាព ទៅតាម​តម្រូវការ​ផ្ទាល់ខ្លួន​របស់​អតិថិជន​។ អ្នកឯកទេស​ផ្នែក​វេជ្ជសាស្ត្រ ដែល​ពោរពេញ​ទៅដោយ​ពិសោធន៍​របស់​យើង នឹង​បង្កើត​ផែនការ ក្នុងការ​ទទួល​សេវា​វេជ្ជសាស្ត្រ​គួរ​ជាទី​ពេញចិត្ត សម្រាប់​អតិថិជន​ម្នាក់ៗ​។​

​មជ្ឈមណ្ឌល​បង្កើត​កោសិកា​ឡើងវិញ និង​ហ្សែ​ន​ណូ មី​ស (Regenerative & Genomics Center) ៖ គឺជា​ផ្នែក​សេវា​វេជ្ជសាស្ត្រ ដើម្បី​បង្កើត​ឡើងវិញ​នូវ​កោសិកា និង​ការព្យាបាល​ប្រឆាំងនឹង​ភាព​ចាស់ជរា ដែល​គ្រប់គ្រង​ដោយ​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ រួមសហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​។

​មជ្ឈមណ្ឌល​ថែរក្សា និង​វះកាត់​កែ​សម្ផស្ស (Aesthetics & Cosmetic Surgery Center) ៖ ផ្តល់នូវ​ការវះកាត់​កែ​សម្ផស្ស​និង​កែច្នៃ​ឡើងវិញ​ជាច្រើន​ប្រភេទ រួមមាន ការវះកាត់​បន្តឹង​ស្បែ​កមុខ​, ការព្យាបាល​ស្បែ​កដោយ​ម៉ាស៊ីន​ឡាស៊ែរ​, ការព្យាបាល​កែកុន​ផ្ទៃមុខ​ឡើងវិញ​, កែទម្រង់​មុខ​, កែ​សុដន់ និង​សេវាកម្ម​ជាច្រើន​ទៀត​។​

​មជ្ឈមណ្ឌល​បញ្ហា​បន្ត​ពូជ IVF (IVF Reproductive Center) ៖ ផ្ដល់ជូន​នូវ​សេវា​ព្យាបាល​បញ្ហា​មិនអាច​បង្ក​កំណើត​បាន ដោយ​ប្រើប្រាស់​បច្ចេកទេស​បន្ត​ពូជ ស្តង់ដារ​អន្តរជាតិ​ក្រោម​ការត្រួតពិនិត្យ​ពី​អ្នកឯកទេស​វេជ្ជសាស្ត្រ និង​អ្នកជំនាញ​ខាង​ផ្នែក​ទារក​នៅក្នុង​ស្បូន ដោយ​សង្កត់ធ្ងន់​ទៅលើ​ការចូលរួម​របស់​អ្នកជំងឺ នៅក្នុង​ការសម្រេចចិត្ត និង​ជ្រើសរើស​ការព្យាបាល ដែល​សមស្រប​និង​មាន​សុវត្ថិភាព​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​។​

​មជ្ឈមណ្ឌល​ថែទាំ​មុខរបួស​ដោយ​ជំងឺ​ទឹកនោមផ្អែម Thonburi (Thonburi Diabetic Wound Care Center) ៖ ដោយ​ប្រើប្រាស់​នូវ​ការច្នៃប្រឌិត​ខាង​វេជ្ជសាស្ត្រ​កម្រិត​ខ្ពស់​មួយចំនួន ដូចជា​ការព្យាបាល​ដោយ​សម្ពាធ​ខ្យល់​អុកស៊ីសែន​, ការជំនួស​ស្បែក​ដែល​គ្មាន​កោសិកា សម្រាប់ធ្វើ​ការព្យាបាល​អ្ន​ក​ជំងឺ​ដែលមាន​របួស​ដោយសារ ជំងឺ​ទឹកនោមផ្អែម​នៅ​ជើង​របស់​ពួកគាត់​។​

​មជ្ឈមណ្ឌល​ទន្ដសាស្ត្រ​ឌីជីថល (Digital Dental Center) ៖ ផ្តល់ជូន​នូវ​ការថែរក្សា​សុខភាព​មាត់​ធ្មេញ​គ្រប់​ប្រភេទ​នៅក្នុង​កន្លែង​តែមួយ ដែលមាន​លក្ខណៈ​ទូលំទូលាយ រាប់​ចាប់ពី​ការត្រួតពិនិត្យ​ធ្មេញ​, ការព្យាបាល​, និង​ការថត​កាំរស្មី X រហូតដល់​ការបង្កើត​សិប្បនិម្មិត​ជំនួស​ជើងធ្មេញ និង​ឧបករណ៍​ផ្សេងទៀត ដោយ​បញ្ចប់​ការព្យាបាល​ក្នុងពេល​មួយថ្ងៃ ដោយ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ CAD / CAM 3D នៅក្នុង​ផ្នែក​ទន្ដសាស្ត្រ​។​
​ការបើក​សម្ពោធ​មន្ទីរពេទ្យ Thonburi Bamrungmaung នឹង​ពង្រឹង​បន្ថែមទៀត​នូវ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ ដែលជា​មជ្ឈមណ្ឌល​ទេសចរណ៍​សុខាភិបាល​ដ៏​សំខាន់​មួយ​។​

​អំពី Thonburi Healthcare Group

​ក្រុមហ៊ុន Thonburi Healthcare Group គឺជា​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​ប្រទេស​ថៃ​ឈានមុខ​គេ ដែលមាន​ផ្តល់​សេវាកម្ម​ខាង​ផ្នែក​វេជ្ជសាស្ត្រ​, ការគ្រប់គ្រង​មន្ទីរពេទ្យ និង​បើក​ប្រតិបត្តិ​មន្ទីរពេទ្យ​ឯកជន តាមរយៈ​ការគ្រប់គ្រង​ដោយផ្ទាល់ ក្នុង​លក្ខណៈ​ជា​ក្រុមហ៊ុន​រួមបញ្ចូល​ជា​សម្ព័ន្ធភាព ក៏ដូចជា​ការបណ្តាក់ទុន​រួមគ្នា​។

បន្ថែម​ពីលើ​ការផ្តល់សេវា​ថែទាំ​សុខភាព​ទូទៅ ក្រុមហ៊ុន THG គឺជា​មជ្ឈមណ្ឌល​សម្រាប់​អ្នកឯកទេស​ផ្នែក​វេជ្ជសាស្ត្រ នៅក្នុង​វិស័យ​ជាច្រើន ដែលជា​ទៀងទាត់​ទទួលបាន​ការបណ្តុះបណ្តាល និង​ការលើកកម្ពស់​ជំនាញ ដែល​ធ្វើឱ្យ​ពួកគេ​អាច​ផ្តល់នូវ​សេវា ប្រកបដោយ​ប្រសិទ្ធភាព ជាមួយនឹង​ឧបករណ៍​ចុងក្រោយ​បំផុត​និង​ទំនើប​បំផុត​។ ជា​លទ្ធផល​សេវាកម្ម​របស់ ក្រុមហ៊ុន THG ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ មានដូចជា ស្ថាប័ន​ទទួលស្គាល់​គុណភាព​មន្ទី​ពេទ្យ (Hospital Accreditation) និង​វិទ្យាស្ថាន​ទទួលស្គាល់​គុណភាព​ការថែទាំ​សុខភាព ដែល​បានទទួល​ស្គាល់​អំពី​ដំណើរការ​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព របស់​ក្រុមហ៊ុន THG ក្នុង​ការផ្ដល់​សេវាកម្ម ប្រកបដោយ​គុណភាព​ខ្ពស់​និង​សុវត្ថិភាព​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×