Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា មាន “​អាវ​បំបាំងកាយ​”? ទោះ​យ៉ាងណា​ក៏​កំពុង​ផ្អើល​នៅ​ចិន​

spot_img

តាម Daily Mail ប្រជា​អ៊ិន​ធើ​ណេត ចិន កំពុង​ពុំ​កញ្ជ្រោល​យ៉ាងខ្លាំង ក្រោយពេល​ទស្សនា​ខ្សែ​វីដេអូ បុរស​ពាក់ “​អាវ​បំបាំងកាយ​” ហើយ​បាត់​ស្រមោល​យ៉ាង​អាថ៌កំបាំង​។​

​បុរស​រូបនេះ​បាន​បាត់​រូបរាង​ពេល​លើក​ក្រណាត់​មួយ​ផ្ទាំង​ឡើងលើ​។ ពណ៌​រចនាបថ​របស់​ក្រណាត់​នៅបាន​ច្របាច់​ចូល​ជាមួយ​ទិដ្ឋភាព​ជុំវិញ​។ ក្រោយពេល​បង្ហោះ​លើ​បណ្តាញ​សង្គម​ល្បីល្បាញ​របស់​ចិន Weibo ខ្សែ​វីដេអូ​មួយ​នេះ ទទួលបាន​អ្នកទស្សនា ចែករំលែក​ប្រមាណ ២០​លាន​នាក់​។ ក្នុង​ចំណោម​អ្នក​ចែករំលែក​មាន​ទាំង Chen Siquu អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ក្រសួង​នគរបាល​ជាតិចិន​ផងដែរ​។​

​លោក Chen ថែម​ទាំង​សរសេរថា “​នេះ​ជា​ប្រភេទ​ក្រណាត់​ផលិត​ពី​បច្ចេកវិទ្យា Quantum (Quantum Technology) ដោយ​ប្រើ​វត្ថុ​ធាតុ​ថ្លា​ឈ្វេង​។ វា​ប្រតិកម្ម​ជាមួយ​រលក​ពន្លឺ​ជុំវិញ ហើយ​ធ្វើ​ឲ្យ​អ្នកពា​ក់​បាត់ស្រមោល​។ រឿង​អ្វី​នឹង​កើតឡើង​ប្រសិន​ឧក្រិដ្ឋជន​ពាក់​វា​នោះ​?”។​

​ទន្ទឹម​នឹង​មតិ​ស្ងើចសរសើរ ក៏​មាន​ការ​បកអាក្រាត​ថា ជាក់ស្តែង Clip នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ “​កែសម្រួល​” ប៉ុណ្ណោះ​។ លោក Zhu Zhensong ផលិតករ​នៃ​ក្រុមហ៊ុន Quantum Video អះអាងថា ជាមួយ​ផ្នែក​ទន់ (​កម្មវិធី​) Adobe, Nuke ឬ Blackmagic Fusion គេ​អាច​ធ្វើ​រឿង​បែបនេះ​បាន​យ៉ាង​ងាយស្រួល​៕ ចន្ទ្រា​

​ចុះ​ប្រិយមិត្ត​វិញ​?​

spot_img
×