Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ាន​សឹក​រង​ស្រុក​សំឡូត​ម្នាក់ របួស​កែងជើង​ធ្ងន់ធ្ងរ ពេល​ដើរ​ជាន់មីន

spot_img

បាត់ដំបង​ ៖ ទា​ហ៊ាន​សឹក​រង​ស្រុក​សំឡូត​ម្នាក់ ដើរ​ជាន់មីន បណ្ដាល​ឲ្យ​ផ្ទុះ​របួស​កែងជើង​ធ្ងន់ធ្ងរ នៅ​ប៉ុស្តិ៍​សារិកា ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ២៣៖១៥​នាទី ។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បានសរសេរថា “​គ្រាប់មីន​ប្រឆាំង​មនុស្ស​ប្រភេទ​៧២​អា ប្រហារ​ជើង​កងទ័ព​សឹក​រង​ស្រុក​សំឡូត ទាំង​ព្រឹក នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ភូមិសាស្ត្រ​នៃ​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។ គ្រាប់មីន​៧២A នេះ អាច​បង្ក​ឱ្យ​ពិការ​ក្រោម​ជង្គង់​” ​។

​យោងតាម​របាយការណ៍​ពី នគរបាល​ស្រុក​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ សាយ ពៅ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជា​ទា​ហ៊ាន​សឹក​រង​ស្រុក​សំឡូត ដែលជា​ចំណុច​ឈរជើង​ការពារ​ព្រំដែន ពេលដែល​ដូរ​វេន​ប្រចាំការ ជនរងគ្រោះ​បាន​ដើរ​ជាន់មីន បណ្ដាល​ឲ្យ​ផ្ទុះ​របួស​កែងជើង​ធ្ងន់ធ្ងរ​ ។​

​ក្រោយ​ទទួលដំណឹង សមត្ថកិច្ច​បាន​ចុះ​ធ្វើការ ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្តបាត់ដំបង​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×