Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ​មួយ​របស់​អាមេរិក មាន​គោលបំណង​ផលិត​ស្បៀង ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ធានា​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពអត់ឃ្លាន ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ជនបទ​

spot_img

​ភ្នំពេញ ​៖ កិច្ចសហប្រតិបត្តិការ​រវាង សា កល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម ជាមួយ​សាកលវិទ្យាល័យ​រដ្ឋ​កាន់​សាស សហរដ្ឋអាមេរិក បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៥ ដែល​ក្នុងនោះ RUA ទទួលបាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា ៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការងារ​ស្រាវជ្រាវ ការកសាង​សមត្ថភាព​មន្ត្រី និង​និស្សិត ការលើកកម្ពស់​គុណភាព​សម្ភារ​នៅតាម​មន្ទីរពិសោធន៍ និង​ការ​សកម្មភាព​នៃ​ការអនុវត្ត​គម្រោង​ផ្សេងៗ​ទៀត​។​

​នៅ​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានទទួល​ជួប​សាស្ត្រាចារ្យ Dr Vara Prasad និង​សហការី ដែល​អញ្ជើញ​មកពី​សាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិក​។ ជំនួប​ពិភាក្សា​នេះ មាន​គោលបំណង​សំខាន់​ទី​១- រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សា កល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) និង​កម្មវិធី​មន្ទីរពិសោធន៍​ន​វា​នុ​វត្ត​ប្រពលវប្បកម្ម​និរន្តរភាព (Sustainable Intensification Innovation Lab) នៃ​សាកលវិទ្យាល័យ​រដ្ឋ​កាន់​សាស សហរដ្ឋអាមេរិក ដែល​បាននិងកំពុង​សហការ​អនុវត្ត ដោយ​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​សហរដ្ឋអាមេរិក USAID និង​ទី​២- ស្នើសុំ​ការគាំទ្រ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​បន្ត​ផ្តល់​ការគាំទ្រ​លើ​គម្រោង​នានា​ដែល​កំពុង​អនុវត្ត​ជាមួយ RUA​។​

​លោក Dr Vara Prasad បាន​ថ្លែងថា​គម្រោង​របស់​សាកលវិទ្យាល័យ គឺមាន​គោលបំណង​ផលិត​ស្បៀង ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ធានា​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពអត់ឃ្លាន ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ជនបទ​។ មួយវិញទៀត គម្រោង​នេះ​បាន​ជួយ​បណ្តុះបណ្តាល យុវជន​ជំនាន់​ក្រោយ ដើម្បី​បង្កើន​សក្តានុពល និង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ស្រាវជ្រាវ និង​ន​វា​នុ​វត្ត​នូវ​គំហើញ​ថ្មី​រួច​ធ្វើ​ការផ្ទេរ​ឱ្យទៅ​ប្រជាកសិករ ឬ​អ្នក​ផលិត​ធ្វើយ៉ាងណា​បង្កើន​ទិន្នផល​កសិកម្ម ធានា​គុណភាព និង​សុវត្ថិភាព ហើយ​គម្រោង​នេះ​ពិតជា​បាន​ចូលរួមចំណែក និង​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​ការរីកចម្រើន​។​

​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល សហរដ្ឋអាមេរិក តាមរយៈ​អង្គការ USAID ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ហើយ​ជាពិសេស​បាន​ជួយឧបត្ថម្ភ​ដល់ RUA ក្នុងការ​អនុវត្ត​គម្រោង​នានា​ទាក់ទង​នឹង​វិស័យ​កសិកម្ម ដែល​បច្ចុប្បន្ន​គម្រោង​ទាំងនោះ កំពុងមាន​វឌ្ឍនភាព​គួរឱ្យ​ចាប់អារម្មណ៍​។ បច្ចុប្បន្ន​ក្រសួង​កំពុង​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន (​សហគ្រាស​ខ្នាតតូច និង​មធ្យម​) ក្នុងការ​កែច្នៃ​កសិផល​ក្នុង​គោលបំណង ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នូវ​វត្ថុធាតុដើម ក្នុងស្រុក លើកកម្ពស់​ផលិតភាព​ផលិតកម្ម កសិកម្ម​ក្នុងស្រុក កាត់បន្ថយ​ថ្លៃដើម និង​កាត់បន្ថយ​ការនាំ​ចូល​។ ឆ្លៀត​ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​សាកលវិទ្យាល័យ​ពិនិត្យ ពិចារណា​ជួយ​ធ្វើការ​បណ្តុះបណ្តាល ដល់​និស្សិត​ជំនាន់​ក្រោយ នូវ​ប​ច្ចេ​ប​វិទ្យា​ទំនើបៗ ថ្មីៗ​ចុងក្រោយ ដើម្បី​បង្កើន​សមត្ថភាព ដល់​ពួកគេ​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឱ្យមាន​ការរីកចម្រើន ឈានទៅ​សម្រេច​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×