Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច បើក​នាវា​ពិឃាត​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈពេល​ស្ថានភាព​រវាង​តៃវ៉ាន់ និង​ចិន​កំពុង​ក្តៅ​

spot_img

កងទ័ពជើងទឹក​រប​ស់អា​មេ​រិច បាន​បើក​នាវា​ពិឃាត​ចំនួន ២​គ្រឿង​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​កង​នាវា​ប៉ា​ស៊ីភិ​ច​អាមេរិច ដែល​ជា​អ្នកត្រួតត្រា​លើ​កិច្ចប្រតិបត្តិការ​នៅ​តំបន់​នោះ​។​

​នាវា​ពិឃាត USS McCampbell និង USNS Walter S. Diehl បាន​ធ្វើ​ប្រតិបត្តិកា​របើក​ឆ្លងកាត់​ច្រក​សមុទ្រ​របស់​តៃវ៉ាន់​ជាប្រចាំ ហើយ​ប្រតិបត្តិការ​នោះ​ស្របទៅនឹង​ច្បាប់​អន្តរជាតិ​។​

​អ្នកនាំពាក្យ​របស់​កង​នាវា​ប៉ា​ស៊ីភិ​ច​អាមេរិច បាន​ថ្លែង​ប្រាប់ CNN ដូច្នេះ​ថា “​ការបើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អា​មេ​រិច​ចំពោះ​សេរីភាព និង​ការបើកចំហរ​នៅ​ឥណ្ឌូ​ប៉ា​ស៊ីភិ​ច​”​។​

​កាលពី​ខែ តុលា និង​វិច្ឆកា​រ ទ័ពជើងទឹក​អា​មេ​រិច​ក៏​ធ្លាប់បាន​បើក​នាវា​ពីរ​គ្រឿង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ផងដែរ ដែល​ប្រតិបត្តិការ​នោះ មាន​ការដេញ​តាម​ដោយ​នាវាចំបាំង​ជាច្រើន​គ្រឿង របស់​ចិន​។​

​សូមបញ្ជាក់​ថា ច្រក​សមុទ្រ​ដែល​មាន​ចំងាយ ១៧៧​គីឡូម៉ែត្រ ដែល​ខ័ណ្ឌ​ចែក​មហា​អំណាចចិន និង​តៃវ៉ាន់ ត្រូវបាន​គេ​មើលឃើញថា​ជា​តំបន់​ភូមិសាស្ត្រ​ដ៏​មាន​សក្តានុពល​ខ្លាំង​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN​

spot_img
×