Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ហ៊ុន សែន ប្រកាស​លុបចោល​កាំសាប ដោយសារ​ចំណូល​មិន​ស្មើ​ប្រាក់ខែ​រោងចក្រ​បើក​ឲ្យ​កម្មករ​មួយ​ខែ​

spot_img

​ភ្នំពេញ​ ៖ ​សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​លុបចោល​ស្ថាប័ន​កាំសាប (​ភ្នាក់ងារ​កម្ពុជា​នាវាច​រ (Kampuchea Shipping Agency &amp and Brokers កាំសាប​) ដើម្បី​ធ្វើ​កំណែទម្រង់ និង​សម្រួល​ការនាំចេញ​នាំចូល​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ នៅ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​២៥​ខែ​មករា​នេះ សម្តេច​តេជោ បាន​ថ្លែងថា កាំសាប​បង់​ចូល​រដ្ឋ​កន្លះ​លាន​ដុល្លារ គឺ​មិន​ស្កៀប​មាត់​ទេ​។ មិន​ស្មើ​ប្រាក់ខែ​រោងចក្រ បើក​ឲ្យ​កម្មករ​មួយ​ខែ​ផង​។​

​ចំពោះ​អង្គភាព​កាំសាប់ សម្តេច បាន​សម្រេច​ប្រកាស​លុប​អង្គភាព​នេះ​ចោល​ហើយ ដើម្បី​សម្រួល​ដល់​ការរស់រាន និង​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​។ រីឯ​តម្លៃ​ស្គែ​ទំនិញ នៅតាម​កំពង់ផែ​ក៏​ទម្លាក់​តម្លៃ​ឲ្យបាន​ទាប​ដែរ ដើម្បី​សម្រួល​ពាណិជ្ជ ក្នុង​ការប្រកួតប្រជែង នាំ​ចេញ​នាំ​ចូល​។ អង្គភាព​មួយ​នេះ មិន​មាន​ភាពចាំបាច់​ទៀតឡើយ ទាក់ទង​នឹង​ការងារ​ពាណិជ្ជកម្ម​តាម​នាវា ជាពិសេស​នៅ​សម័យ​បច្ចេកវិទ្យា​។​

​កាំសាប ជា​អង្គភាព​ស្វ័យ​តរបស់​រដ្ឋ ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៩ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​តាម​នាវា​។ បើ​តាម​ការលើកឡើងរ​បស់​សម្តេច ហ៊ុន សែន ក្នុង​តំបន់​អាស៊ាន អង្គភាព​បែបនេះ នៅសល់​តែ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ប៉ុណ្ណោះ​។​

​អង្គភាព​នេះ មាន​ការិយាល័យ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ហើយ​មាន​សាខា​នៅ​ខេត្ត​ព្រះសីហនុ ស្រែអំបិល ខេត្ត​កោះកុង និង​ផែ​ឧកញ៉ា​​ម៉ុង​។ សម្រាប់​មន្ត្រីរាជកា​រទាំ​ង​អស់​នៅក្នុង​អង្គភាព​នេះ ត្រូវ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ខេត្ត​កំពត ជា​ខេត្ត​ពិសេស​មួយ ដែល​ខេត្ត​ដទៃ​មិន​មាន គឺ​ឧស្សាហកម្ម​ធន់​ធ្ងន់ រួម​មាន​រោងចក្រ​ស៊ីម៉ងត៍ និង​វា​រី​អគ្គិសនី ព្រមទាំង​កសិដ្ឋាន​ដំណាំ​ក​សិ​-​ឧស្សាហកម្ម រួម​មាន​ដំណាំ​ម្រេច និង​ចេក​។ ចំណុច​ពិសេស​មួយទៀត របស់​ខេត្ត​កំពត គឺជា​ខេត្ត​ផលិត​អំបិល​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា ការផលិត​អំបិល​នៅ​ឆ្នាំ​នេះ​មិន​ខ្វះ​ដូច​ឆ្នាំ​កន្លងទៅ។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​ដែល​កំពុង​ប្រកប​របរ​ដំណាំ​កសិកម្ម ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​អាចជា​ឱកាស​មួយ ព្រោះ​រដ្ឋាភិបាល​ចិន បានប្រកាស​ទិញ​កសិផល​របស់​កម្ពុជា​ជាច្រើន នៅក្នុង​ដំណើរ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ដើម​សប្តាហ៍​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដំណាំ​កសិផល​កម្ពុជា​មាន​ទីផ្សា​រ​នៅ​ក្រៅ​ប្រទេស​ច្រើនណាស់ តែ​ត្រូវ​ដោះស្រាយ​ឲ្យស្រប​ស្តង់ដារ​កំណត់ផ្នែ​កគុណ​ភាព​របស់​ប្រទេស​ដែល​នាំចូល​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល បាន​ថ្លែងថា កម្ពុជា​មិនមែន​ចង់​បាន​ត្រឹម​វិស័យ​ឧស្សាហកម្ម​ធន់​ស្រាល​នោះទេ តែ​ក៏​កំពុង​ទាក់ទង​ការវិនិយោគ លើ​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់ ដូច​ជា​ការ​ផលិត​គ្រឿង​បង្គំ​រថយន្ត ឬ​ការកែច្នៃ​សម្បក​កង់​ពី​កៅស៊ូ​របស់​កម្ពុជា ឧស្សាហ​កម្ម​​បែប​បច្ចេកវិទ្យា​ផលិត​គ្រឿង​អេឡិកត្រូនិក ឧស្សាហកម្ម​បែប​សកល ជា​ឧស្សាហកម្ម​ផលិត​គ្រឿង​ក្បាលម៉ាស៊ីន​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចំណូល​ពី​គយ​ក្នុង​មួយ​ខែ ទទួល​បាន​តិច​បំផុត ២០០​លាន​ដុល្លារ ហើយ​ការដក​កាំកុងត្រូល​ពី​តាម​ច្រកព្រំដែន ធ្វើឲ្យ​រដ្ឋបា​ត់​ប្រាក់​ចំណូល​៣០​លាន​ដុល្លារ​។ តែ​សម្តេច​សុខចិត្ត​បាត់បង់​ចំណូល​នេះ ដើម្បី​កាត់បន្ថយ​ភាពសាំញ៉ាំ​ស្មុគស្មាញ ក្នុងការ​ធ្វើ​ធុរកិច្ច​។​

​សម្តេច​តេជោ ហ៊ុន សែន សម្រេច​លុប​ស្ថាប័ន​កាំសាប ដើម្បី​កាត់បន្ថយ​ភាពសាំញ៉ាំ​និង​ស្មុគស្មាញ​ក្នុង​ការធ្វើ​ធុរកិច្ច​។ សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​បាន​ឲ្យដឹង​ថា ការ​លុប​ស្ថាប័ន​កាំសាប​ធ្វើឲ្យ​កម្ពុជា​បាត់​ចំណូល​តែ ៥០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ដល់​ធុរជន និង​អ្នកវិនិយោគ​ទាំងអស់ សូម​មាន​ជំនឿ​ចិត្ត​ចំពោះ​ការ​រកស៊ី​នៅ​កម្ពុជា ជាមួយ​ការ​កំពុង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​បច្ចុប្បន្ន រួម​មាន​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី ដក​ស្ថាប័ន​កាំកុងត្រូល​នៅ​តាម​មាត់ច្រក ដើម្បី​កាត់បន្ថយ​ភាពសាំញ៉ាំ​ក្នុងការ​ធ្វើ​ធុរកិច្ច និង​លុប​ចោល​ស្ថាប័ន​កាំសាប​។ ការសម្រេច​ទាំងនេះ​គឺជា​ការធ្វើ​កំណែទម្រង់ ដើម្បី​ដង្ហើម​នៃ​ការវិនិយោគ​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ខាងមុខ ការិយាល័យ​នៅតាម​ស្រុក របស់​ក្រសួង​មួយចំនួន នឹង​ត្រូវ​លុបចោល ទុក​ការិយាល័យ​ប្រតិបត្តិការ​កងទ័ព នគរបាល សុខាភិបាល អប់រំ និង​រៀបចំ​ដែនដី ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​កម្មករ កម្មការិនី ពិចារណា​ឲ្យបាន​ច្បាស់លាស់ មុន​ធ្វើ​ចលនា​ទាមទារ​ណាមួយ ដូច​ជា​ការទាមទា​របើ​ក​ប្រាក់​បំណាច់​អតីតភាព​ការងារ នៅ​ត្រឹម​ឆ្នាំ​២០១៨​ជាដើម​។ កម្មករ កម្មការិនី ត្រូវ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​របស់​ខ្លួន ដើម្បី​បង្កើន​ការផលិត​។ ក​បើ​ប្រាក់​ឈ្នួល​កាន់តែ​ឡើង តែ​ផលិតភាព​នៃ​ការផលិត​មិន​កើនឡើង ក៏​មិន​កើត​នោះដែរ​៕​ ដោយ​ ៖ ​កូឡាប​

 

spot_img
×