Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​មួយ​ចម្អិន​កំពឹស ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ សង្ស័យ​ឆ្លង​ចរន្ត​អគ្គិសនី​

spot_img

​ខេត្ត​ស្វាយរៀង ៖ មាន​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​ប្រជាពលរដ្ឋ​ក៏​ដូចជា​អ្នក​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ទីរួមស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង​ខណៈពេលដែល​អគ្គិ​ស​ភ័យ​បាន​ឆាបឆេះ​ផ្ទះថ្ម​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​កំពស់​២​ជាន់​តែ​សំណាង​ល្អ​ភ្លើង​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកដទៃ​ក៏ដូចជា​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ។ ហេតុ​ការណ៏​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ភូមិ​ស្វាយ​អា​ណាត​ឃុំ​ញរ ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង​។​

តាម​សមត្ថកិច្ច​បាន​ឱ្យដឹងថា ៖ ផ្ទះ​ដែល​ត្រូវ​អគ្គិ​ស​ភ័យ​ឆាបឆេះ​ទាំង​ព្រឹក​នោះ​ធ្វើ​អំពី​ថ្ម​កំពស់​២​ជាន់​ដែល​មាន​ម្ចាស់​ឈ្មោះ ឆោម ក្រឹ​ត ភេទ ប្រុស អាយុ ជាង​៥០​ឆ្នាំ មាន​មុខរបរ​ជា មន្ត្រី​បំរើ​ការងារ​នៅ​សាលាស្រុក​កំពង់រោទិ៍ ។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថាៈ ផ្ទះ​កើតហេតុ​មាន​ដាក់​លក់​ទំនិញ​គ្រឿង​កំប៉ុង គ្រឿងទេស កាហ្វេ និង​ហ្វូ​តូ​កូ​ពី ។​

​នៅ​មុនពេល​កើតហេតុ​ភ្ញៀវ​ដែល​បាន​មក​ហូប​កាហ្វេ​ទទួល​អារម្មណ៍​ថា​មាន​ក្លិន​ឆ្ងៀ​ម​ចម្លែក​ហើយក៏​នាំគ្នា​ដើររក​ប្រភព​នៃ​ក្លិនរ​ហូត​បាន​ពើបប្រទះ​នៅក្នុង​បន្ទប់​ឡាវ​តឿ​មាន​ភ្លើង​កំពុង​ឆាបឆេះ​ព្រមទាំង​មាន​ផ្សែង​ខ្មួលខ្មាញ់​ក៏​នាំគ្នា​ទូរស័ព្ទ ហៅ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍​ដើម្បី​ចេញ​អន្តរាគមន៍​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​ផ្អើល​អស់​អ្នក​ទីរួមស្រុក​កំពង់រោទិ៍​ទាំង​ព្រឹក​តែម្តង​។​

​សមត្ថកិច្ច​ដដែល​បាន​បន្តទៀតថាៈ ក្រោយពី​ទទួលបាន​ព័ត៍មាន​នេះ​ភ្លាម​ក្រុម​រថយន្ត​ពន្លត់​អគិ្គ​ស​ភ័យ​ក៏​បាន​ធ្វើ​ការទំនាក់ទំនង​គ្នា​រហូត​មាន​រថយន្ត​ពន្លត់​អគិ្គ​ស​ភ័យ​ចំនួន​៤​គ្រឿង​បាន​មកជួយ​ពន្លត់​គ្នា​រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​អគ្គិ​ស​ភ័យ​ក៏​បាន​រលត់​ទាំងស្រុង​ប៉ុន្តែ​នៅ​ពុំទាន់​ដឹង​ថា​អគ្គិ​ស​ភ័យ​ខាងលើ​បង្ក​ឱ្យមាន​ការខូចខាត​អស់​ទ្រព្យសម្បត្តិ​ប៉ុន្មាន​នៅឡើយ​ទេ ។ ហើយ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិ​ស​ភ័យ​នេះ​សង្ស័យ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ឌុយ​ខ្សែ​សាក​ថ្ម​បញ្ចូល​ទូរស័ព្ទ​សាក​ទុកចោល​ទើប​បណ្តាលឱ្យ​ឆេះ​បន្ទប់​ឡាវ​តឿ​តែម្តង​។ នេះ​សំណាង​ណាស់​ប្រសិនបើ​ពុំ​មាន​អ្នក​មក​ហូប​កាហ្វេ​ទេ​ច្បាស់​ជា​ទំហ៊ំ​នៃ​ការខូចខាត​ប្រាកដជា​ខ្លាំង​ជាង​នេះ​ជាក់​ជា​ពុំខាន​៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×