Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ ពន្ធនាគារប៉េហ្ស៊ីដោះលែងថៅកែឌែម៉ូគ្លីនិក និងគ្រូពេទ្យជំនាញវះកាត់​

spot_img

​រាជធានី ភ្នំពេញ​ ៖ បើ​តាម​កាសែត​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ថា ជាប់ពន្ធនាគារ​មិនទាន់​បាន​មួយ​ដង្ហើម​ផង អ្នកស្រីហូវ ដាណេ ថៅកែ​មជ្ឈមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិក និងស្ត្រីឈ្មោះ ពៅ ស៊ី ណាត ជាអ្នកគ្រូពេទ្យជំនាញខាងដេរប្រដាប់ភេទត្រូវបានដោះលែ ចេញពី ពន្ធនាគារកាលពីព្រលប់ថ្ងៃទី ២៤ ខែ​មករា នេះហើយ ។

ប្រភពព័ត៌មានចេញពីពន្ធនាគារបានឲ្យដឹងថា នាព្រលប់ថ្ងៃទី ២៤ មករា នេះ គេបានឃើញមេធាវីការពារក្តីឲ្យអ្នកស្រី ហូវ ដាណេ និងគ្រូពេទ្យជំនាញដេរប្រដាប់ភេទកាន់ដីកាចេញដោយចៅក្រមសាលាដំបូង រាជធានី ភ្នំពេញ យកទៅជួប មន្ត្រីរដ្ឋបាលពន្ធនាគារប៉េហ្ស៊ី ដោយបានដោះលែងអ្នកទាំងពីរ​។ បន្ទាប់ពីពន្ធនាគារទទួលបានដីកា ដោះលែងភ្លាមអនុរក្សពន្ធនាគារបានយកដីកានោះ ទៅធ្វើការដោះលែងអ្នកស្រី ហូ វ ដាណេ ជាបន្ទាន់ដែលកំពុងសម្រាក នៅ មន្ទីរពេទ្យរុស្សី និងបា ធ្វើការដោះលែងស្ត្រីជាគ្រូពេទ្យនៅពន្ធនាគារប៉េហ្ស៊ីទាំងយប់ ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២និង១៥ នាទី រសៀល ថ្ងៃទី៥ មករា ២០១៩ លោក ម៉ុង មុនី សោភា ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បានសម្រេច ឃុំខ្លួន អ្នកស្រីហូវ ដាណេ ថៅកែមជ្ឈមណ្ឌលកែសម្ផស្សឌែម៉ូគ្លីនិកនិងស្ត្រី ឈ្មោះពៅ ស៊ី ណាត ជាអ្នកគ្រូពេទ្យជំនាញខាងដេរប្រដាប់ភេទអតិថិជន ដាក់ពន្ធនាគារ(ប៉េហ្ស៊ី) ជាបណ្តោះអាសន្ន ។​

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន អ្នកស្រីទាំងពីរនាក់ យោងតាមការចោទប្រកាន់ពីសំណាក់ស្ថាប័នអយ្យការ ៕ ​ដោយ ​៖​ រចនា​

spot_img
×