Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​និង​ថ្នាក់ដឹកនាំ​ខេត្ត​ស្វាយរៀង​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឥ​ន្ទ គូរ

spot_img

​ខេត្តស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នា​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ​មករា ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក​ឧត្តម​សេនីយ៍​ឯក ឥ​ន្ទ គូរ សមាជិក​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា នៃ​ក្រសួង​ការពារជាតិ ដែល​បាន​ទទួលមរណភាព​កាលពី ថ្ងៃ​ពុធ ៣​រោជ​ខែ​បុស្ស ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ៩:១០ ព្រឹក នៅ​គេហដ្ឋាន ខេត្ត​ស្វាយរៀង ។

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ​រួមមាន​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ អភិបាលខេត្ត​ស្វាយរៀង បាន​ដឹកនាំ​ប្រតិភូ​ខេត្ត រួមមាន លោក លោកស្រី​ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាលស្រុក​ស្វាយទាប ក្រុង​ស្វាយរៀង លោក លោកស្រី​នាយក​ទីចាត់ការ /​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​សព​ត្រូវបាន​តម្កល់​ធ្វើបុណ​តាម បែប​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​រួម​និង​គណៈប្រតិភូ​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការ​បាត់​​បង់​​​​នូវ​ស្វាមី​ជា​ទីស្រឡាញ់ និង​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព និង​បាន​ឧទ្ទិស​បួងសួង​ដល់ ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ឆាប់​បាន​ទៅកាន់​សុគតិភព​កុំ បី​ឃ្លៀងឃ្លាត​ឡើយ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×