Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​៣​គ្រឿង បុក​គ្នា ស្លាប់​តៃកុង​រថយន្ត​ម្នាក់ របួស​៣​នាក់​

spot_img

​កណ្តាល ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​រាយការណ៍​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក រវាង​រថយន្ត​និង​រថយន្ត​​កើត​​ហេតុ​នៅ​ថ្ងៃ ទី​២៤ ខែ​មករា ឆ្នាំ ២០១៩ វេលា​ម៉ោង​២២​និង​១០ នាទី លើ​ផ្លូវជាតិ​លេខ ៦ ចន្លោះ​គីឡូ​មែត្រ​លេខ​២៣-២៤ ចំណុច ភូមិ​លើ​ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល បណ្ដាលឲ្យ​ស្លាប់​មនុស្ស​១​នាក់ របួសស្រាល​៣​នាក់ ប្រុស​១​នាក់ និង​ខូចខាត រថយន្ត​៣​គ្រឿង​។​

​នគរបាល​ស្រុក​មុខកំពូល បានឲ្យដឹងថា ករណី​នេះ​បង្កឡើង ដោយ​រថយន្ត​មួយ​គ្រឿង ម៉ាក​កាមរី បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AP ៣៦០២ បើកបរ​ដោយ​ឈ្មោះ​ហេង ភារម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បួង (​ពី​ព្រែក​តា​មាក់​ទៅ​ភ្នំពេញ​) លុះ​មកដល់​ចំណុចកើតហេតុ បាន​មក​បុក​រថយន្ត មួយគ្រឿង ពីក្រោយ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ២Q ៦៩៤៤ បើកបរ​ដោយ​ឈ្មោះ​សាយ សា​រុំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ដូនតី ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង (​ស្រប​ទិស​គ្នា​) ក្រោយពេល​បុក​រថយន្ត​បា​ឡែន បាន​រ៉េ​ចង្កូត​មក​ឆ្វេង ហោះ​ផុត​សួនច្បារ មក​គន្លង​ផ្លូវ​ខាងកើត (​ឆ្វេង​ដៃ​) ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​តូយ៉ូតា តា​កូម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AE ២៨១០ បើកបរ​ដោយ​ឈ្មោះ ស៊ឹង សំអាត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ដោយមាន អ្នក​រួម​ដំណើរ​ពី​នាក់ ១ ឈ្មោះ​ព្រុយ ផល្លី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា ២ ឈ្មោះ​ស៊ៀ សុមាលី ភេទ​ស្រី អាយុ​៤​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា​។ ករណី​គ្រោះថ្នាក់​ចរាចរ​៣​គ្រឿង​បុក​គ្នា​នេះ បណ្ដាលឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត​កាមរី​បា​ឡែន នៅ​កន្លែងកើតហេតុ និង​របួសស្រាល ដល់​ឈ្មោះ​ស៊ឹង សំអាត ឈ្មោះ​ព្រុយ ផល្លី និង​ឈ្មោះ​ស៊ៀ សុមាលី ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​

​នគរបាល​មូលដ្ឋាន​ដដែល បានបញ្ជាក់​ថ មូលហេតុ ដោយសារ​អ្នកបើកប​រថយន្ត​កាម​រី​បា​ឡែន បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ក្រោយពី​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ធ្វើការ​វាស់វែង និង​យក​មធ្យោបាយ​ទាំង​បី​គ្រឿង មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​៕ ដោយ​ ៖ ​រចនា​

 

spot_img
×