Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស ថេត បញ្ជាក់ថា វឌ្ឍនភាព​កំពុង​ស្រាវជ្រាវ​បទល្មើស មិន​ត្រូវ​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន ឬ​អ្នក​ផ្សេង​ទៀត ដែល​មិនមែន​ជា​សមត្ថកិច្ច​បាន​ទេ​

spot_img

​ភ្នំពេញ​ ៖ លោក​ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ចោរឆក់ បាន​កើតឡើង ព្រឹក ថ្ងៃ ល្ងាច យប់ គឺ​បាន​ដោយសារ​មាន​ប្រជាពលរដ្ឋ បាន​ដេញ​ពួកចោរ ហើយ​រត់​ទៅ​ជួប​សមត្ថកិច្ច កំពុង​ល្បាត ឬក៏​ឈរជើង​នៅ​គោលដៅ រួម​គ្នា​បង្ក្រាប​ចាប់បាន ជាច្រើន​ករណី ។ លោក បាន​បន្តថា យើង​ត្រូវ​ធ្វើ​ការកោតសរសើ​រដល់​ប្រជាពលរដ្ឋ មិន​ថា​អ្នក​នោះ​ជា​ស្អី​ទេ ក្នុង​ការចូលរួម​របៀប​នេះ យើង​សម្រេច​ជោគជ័យ​នូវ​អ្វី ជា​គោលដៅ​ដែល​យើង​បានកំណត់​”​។​

​លោក​បាន​បន្ថែមថា “​ចំណែក​បញ្ហា ចោរ លួច ផ្ទះ ឬ​លំនៅដ្ឋាន​របស់​ត្រូវ​ប្រជា​ពលរដ្ឋ សូម​សមត្ថកិច្ច​ធ្វើការ ឲ្យ​ម៉ត់ច​ត់​បន្ថែមទៀត ក្នុង​ការ​កំណត់​គោលដៅ​ល្បាត ស្រាវជ្រាវ ចាប់​ជនល្មើស ហើយ​បើ​យើង​ធ្វើ​បាន សភាពការណ៍​នឹង​ប្រែប្រួល នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​អារម្មណ៍​ធុញ​ថប់ អស់​ជំនឿ​ពី​មុន​មក​នោះ បែរ​មក​ជា​មាន​ជំនឿ​និង​ធ្វើ​ការកោតសរសើរ មក​លើ​កងកម្លាំង​សមត្ថកិច្ច ដែល​ជា​កម្លាំងចិត្ត​ជំរុញ ឲ្យ​សមត្ថកិច្ច​យើង​សម្រេច បាន​ជោគជ័យ​គ្រប់​កាលៈទេសៈ​។ ចំណែក​បញ្ហា​មួយ​ទៀង​ក្នុងករណី​ធំៗ លួច​ដោយ​មានស្ថាន​ទំងន់​ទោស​ដោយ​ប្រើ​អាវុធ ឃាតកម្ម មកដល់ពេលនេះ យើង​កំពុង​មាន​ពន្លឺ​ម្តង​បន្តិចៗ​ហើយ ទុកឲ្យ​សមត្ថកិច្ច​ជំនាញ​អគ្គស្នងការ សហការ​អង្គភាព ជំនាញ​ស្នងការ ដើម្បី​បន្ត​ស្រាវជ្រាវ​រក​មុខសញ្ញា​ឃាតករ ជនដៃដល់​ទាំងនោះ ហើយ​ត្រូវ​រាយការណ៍​ជា​របៀប​ដំណាក់ៗ​មក​ដល់​ស្នងការ ឬ​អគ្គស្នងការ​នគរបាល​ជាតិ ។ យើង​មិន​អាច ធ្វើ​ទៅ​មិនដឹងថា​ប្រធាន​អង្គភាព មិនដឹង​ថា​ទៅ​ដល់​ណា ឡុង​ឡឺយ​ដល់​ណា ដូច្នេះ​យើង​ត្រូវ​មាន​របៀប​រាយការណ៍ នៃ​ការស្រាវជ្រាវ​។ ពី​ពេល​នេះ​ទៅ ក្នុង​រយៈពេល​១៥​ថ្ងៃ ឬ​១​ខែ ត្រូវ​រាយការណ៍​ម្តង អំពី​វឌ្ឍនភាព​នៃ​ការស្រាវជ្រាវ​ថា​ធ្វើ​បាន​អ្វីខ្លះ​ហើយ ប៉ុន្តែ​មិន​ត្រូវ​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន ឬ​អ្នក​ផ្សេង​ទៀត ដែល​មិនមែន​ជា​សមត្ថកិច្ច​បាន​ទេ ពី​ព្រោះ​កិច្ចការ​នេះ​កំពុងស្ថិត​នៅ​ក្នុង​ការស្រាវជ្រាវ “​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ប្រចាំខែ​សម្រាប់​ខែ​មករា ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​មករា ឆ្នាំ​២០១៩ លោក​ស ថេត ស្នើ​ឲ្យមាន​ការ​
​ដោះស្រាយ​បញ្ហា​គ្មាន​ទីតាំង សម្រាប់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ជ្រោយចង្វា និង​ខណ្ឌ​មានជ័យ​។ ប៉ុស្តិ៍​ទាំង​១០៥ នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​របាយការណ៍ អំពី​ស្ថានភាព​ប៉ុស្តិ៍ ធ្វើការ​ថា​តើ​មាន​ការខ្វះខាត​អ្វីខ្លះ ដើម្បី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឆ្លើយតប ។ ខ្ញុំ​នឹង​ចុះ​ពិនិត្យ​ស្ថានភាព មន្ត្រីនគរបាល តាម​ប៉ុស្តិ៍​ទាំង​១០៥​ប៉ុស្តិ៍ ដើម្បី​ដឹង​បញ្ហា​ទូទៅ និង​ស្ថាន​អគារ​របស់​ប៉ុស្តិ៍​។ នឹង​បំប៉ន​មន្ត្រី​នគរបាល​ចរាចរ​បន្ថែមទៀត ក្នុង​ការដោះស្រាយ បញ្ហា​កកស្ទះ​ចរាចរ ហើយ​នឹង​សិក្សា ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​កែសម្រួល​កន្លែង​ដែល​ស្ទះ​ខ្លាំង​។ រឹតបន្តឹង​ច្បាប់​ចរាច​រណ៍ ត្រូវធ្វើ​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម ដើម្បី​កែប្រែ​ពលរ​ដ្ឋ​ឲ្យ​គោរព​ច្បាប់ ហើយ​មន្ត្រី​ចរាចរណ៍ ត្រូវ​គោរព​ច្បាប់​មុនគេ​ជានិច្ច និង​សម្តី​ទន់ភ្លន់​ជាមួយ​ពលរដ្ឋ​។ ការពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ជា​ពិសេស​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ត្រូវ​បន្ត​ឃាត់​ទុក​ម៉ូតូ​រយៈពេល​៣​ថ្ងៃ ។ ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​។ គ្រោះថ្នាក់​ចរាចរ​ក្នុង​ខែ​មករា​នេះ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៣០​នាក់ របួសធ្ងន់​៨៥​នាក់​៕ ដោយ ​៖​ កូឡាប​

spot_img
×