Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​សោះ​! ចូលរួម​រំលែក​ទុក្ខ​កញ្ញា ខេមរៈ ស្រី​ពៅ ផង ពេលនេះ​នាង​បាន​លាចាក​លោក​ហើយ​!!

spot_img

​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​រួចមកហើយ អំពី​ដំណឹង​កញ្ញា ខេមរៈ ស្រី​ពៅ ដែលជា​ប្អូនស្រី​បង្កើត​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក ប៉ុន្តែ មួយរយៈ​ចុងក្រោយ​នេះ ក៏​លេចលឺ​ព័ត៌មាន​ថា សុខភាព​របស់​នាង​បាន​វិលត្រឡប់​មក​សភាព​ធម្ម​តា​ល្អប្រសើរ​វិញ​ហើយ ។ តែ​ទោះយ៉ាងណា យើង​ពុំ​ឃើញ​វត្តមាន​របស់​នាង​បង្ហាញ​នៅលើ​កញ្ចក់​ទូរទស្សន៍​នោះទេ ។​

​ប៉ុន្តែ យើងទាំងអស់គ្នា​ពិតជា​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​សោះ ដែល​ថ្មីៗ​នេះ ស្រាប់តែ​លេច​លឺដំណឹង​ដ៏​សោកសៅ​បំផុត​ចេញពី​បងប្រុស​​របស់នាង​ថា ខេមរៈ ស្រី​ពៅ បាន​លាចាក​លោក​ហើយ ។​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chau Sophanha ដែល​គេ​ស្គាល់​ថា​ជា​បងប្រុស​បង្កើត​របស់​នាង​គឺ​លោក ខេមរៈ ភា​រុណ បាន​បង្ហោះ​សារ​ដ៏​ក្រៀក​ក្រំ​នេះ និង​ភ្ជាប់​ជាមួយ​ថត​កាន់ទុក្ខ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្អូន​ពៅ​បង​លា​យើងទាំងអស់គ្នា​ហើយ​» ។​

​លោក​ក៏បាន​រៀបរាប់​យ៉ាង​ក្តុកក្តួល​បន្ថែមថា​៖ «​ស្រណោះ​ប្អូន​ពៅ​បង​សែន​ល្អ​ណាស់​ក្នុង​លោក​នេះ​» ៕​ ឧត្តម

spot_img
×