Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បន្ត​សកម្មភាព​ចុះ​អប់រំ​ពលរដ្ឋ​អំពី​អត្ថប្រយោជន៍ នៃ​ការដាក់​ថ្នាំ​អា​បែ​ត ការពារ​ជំងឺគ្រុនឈាម​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែ មករា ឆ្នាំ​២០១៩ នា​បរិវេណ​សាកលវិទ្យាល័យ​ឡាយ (Life) ក្រុងព្រះសីហនុ បាន​ប្រារព្ធ​កម្មវិធី​យុទ្ធនាការ​ឆ្លើយតប​ជាបន្ទាន់ និង​ជំងឺគ្រុនឈាម នៅក្នុង​មូលដ្ឋាន​ក្រុងព្រះសីហនុ​ទាំងមូល ដោយ​បាន​បង្កើតឲ្យមាន​ក្រុមការងារ​ចុះ​ធ្វើការ​អប់រំ​សុខភាព ដាក់​អា​បែ​ត និង​បាញ់ថ្នាំ​សំលាប់​ភ្នាក់ងារ​ចំលងជំងឺ​គុន​ឈាន ឬ​បាញ់ថ្នាំ​សម្លាប់​សត្វ​មូស​ជាដើម​។​

នាយិកា​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ លោកស្រី លឹម សា​មាន មានប្រសាសន៍ថា យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​បន្ទាន់ និង​ឲ្យបាន​ទាន់​ពេល ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម នៅក្នុង​ក្រុងព្រះសីហនុ ដោយ​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើការ​អប់រំ​សុខភាព ដាក់​អា​បែ​ត និង​បាញ់ថ្នាំ​សំលាប់​ភ្នាក់ងារ​ចំលង​ជំងឺគ្រុនឈាម ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ឬ​តាម​ផ្ទះ ឲ្យមាន​ការយល់ដឹង​អំពី​បញ្ហា​ថែរក្សា​សុខភាព​រៀងៗ​ខ្លួន ឲ្យបាន​អ​ប្រសើរ​ថែម​ទៀត​។​

លោកស្រី លឹម សា​មាន ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់បន្ថែម​ថា ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​កម្មវិធី​ប្រយុទ្ធ និង​ជំងឺគ្រុនឈាម នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ គឺ​មាន​ការចូលរួម​គាំទ្រ​ពី ឯកឧត្តម យន្ត មីន អភិបាលខេត្ត និង​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ព្រមទាំង​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល ចៅសង្កាត់ មេភូមិ ក្រុម​អ្នកស្ម័គ្រចិត្ត​តាម​ភូមិ និង​និសិត្ស​-​សិស្សានុសិស្ស នៅ​ទូទាំង​ក្រុងព្រះសីហនុ​ក៏​បាន​ចូលរួម​ផង​ដែរ​។​

សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨​កន្លងមក​ខេត្ត​ព្រះសីហនុ មាន​ករណី​ជំងឺ​គ្រុនឈាម​សរុប​ចំនួន​២០៣​នាក់ និង​មិន​មាន​មនុស្ស​ស្លាប់​ទេ​។ យ៉ាងនេះក្តី អ្នកស្រី លឹម សា​មៀន នាយិកា​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា នៅក្នុង​៣​សប្តាហ៏ នៃ​ដើមឆ្នាំ​២០១៩​នេះ ជងឺគ្រុនឈាម​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង បាន​កើន​ដល់​ជាង ៥០​នាក់ ដែល​ជា​សញ្ញា ឬ​ជា​កំណើន​គួរ​អោយ​ព្រួយ​បា​រម្ម​ណ៏​បំផុត​មួយ​សម្រាប់​សុខភាព របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​។​

ផ្តើម​ពី​បញ្ហា​នេះ លោកស្រី លឹម សា​មាន បាន​សង្កត់ធ្ងន់ថា មន្ត្រី​ជំនាញ​ស្ថាប័ន​នេះ កំពុង​យកចិត្តទុកដាក់​តាមដាន និង​ពិនិត្យ​ព្យាបាល ជំងឺគ្រុនឈាម​នេះ ឲ្យ​យកចិត្តទុកដាក់ ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា ប្រយោជន៍​ឈានទៅ​ការពារ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺគ្រុនឈាម​នេះ ឲ្យមាន​ប្រសិទ្ធភាព​។ ក្នុង​នោះ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ប្រកាស​ប្រមូលផ្តុំ​កំលាំង​មកពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​វិស័យ​ឯកជន​ឲ្យចូល​រួមទាំ​ងអស់​គ្នា ក្នុងន័យ​ប្រយុទ្ធប្រឆាំង កា​ពារ ទប់ស្កាត់ ជំងឺគ្រុនឈាម នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យបាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ដើម្បី​រួម​ចំណ​ក​ថែរក្សា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត​៕ ដោយ ដែន សីមា​

 

spot_img
×