Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​នាយក​មន្ត្រី បានបញ្ជាក់​ថា ការិយាល័យ​នៅតាម​ស្រុក នឹង​ត្រូវ​លុបចោល និង​យក​ទៅ​ដាក់​មួយ​កញ្ចប់​កុំឲ្យ​សាំញ៉ាំ​

spot_img

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ខាងមុខ ការិយាល័យ​នៅតាម​ស្រុក របស់​ក្រសួង​មួយចំនួន នឹង​ត្រូវ​លុបចោល​​ទុក​ការិយាល័យ​ប្រតិបត្តិការ​កងទ័ព នគរបាល សុខាភិបាល អប់រំ និង​រៀបចំ​ដែនដី ជាដើម​។​

​ក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ នៅ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​​បាន​ដាក់បទបញ្ជា​ផ្ទាល់មាត់​ទៅដល់​អភិបាល​ខេត្ត​ទូទាំង​ប្រទេស​ថា “​អភិបាល​ខេត្ត​នានា​ស្តាប់​ឲ្យ​ហើយ នៅពេល​ខាងមុខ​​ជាពិសេស​គឺ​នៅ​ថ្នាក់ស្រុក ក្រសួង​នានា​ក៏​ត្រូវ​ក្តាប់​ឲ្យបាន​ផងដែរ ។ នៅក្នុង​រចនាសម្ព័ន្ធ​ក្រសួង​មួយៗ មាន​អគ្គនាយកដ្ឋាន នាយកដ្ឋាន​​មាន​ការិយាល័យ មាន​មន្ទីរ​នៅតាម​ខេត្ត និង​មាន​ការិយាល័យ​នៅតាម​ស្រុក ។ នៅ​ពេល​ខាង​មុខ​នឹង​លុបចោល​ការិយាល័យ​នៃ​អង្គភាព​​នៅ​ក្រសួង​នៅ​ថ្នាក់​ស្រុក​តែម្តង គឺ​ត្រូវ​លុប​ចោល​តែ​ម្តង ហើយ​របស់​ដែល​ត្រូវ​ទុក គឺ​តំបន់​ប្រតិបត្តិការ​ផ្នែក កងទ័ព ទុក នគរបាល​ត្រូវ​ទុក​​សុខាភិបាល​ត្រូវ​ទុក អប់រំ​ត្រូវ​ទុក រៀបចំ​ដែនដី​ត្រូវ​ទុក​ព្រោះ​វា​សំខាន់​ក្នុង​ការគ្រប់គ្រង​ដីធ្លី​ដោយ​សារ​មានទំនាស់​ច្រើនណាស់​។​

​ក្រៅពីនោះ ត្រូវ​យកមក​រៀបចំ​ជា​កញ្ចប់​របស់​វា ដូចជា ឧទាហរណ៍ ផ្នែក​ផលិតកម្ម កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទឧស្សាហកម្ម​​រ៉ែ និង​ផ្នែក​ជាច្រើន​ទៀត ត្រូវ​យកមក​ដាក់​មួយ​ដុំ​ឲ្យនៅ​ជាមួយគ្នា​។ ចំណែក​ផ្នែក​សង្គមកិច្ច វប្បធម៌ និង​ផ្នែក​ផ្សេងៗ​ទៀត​ ​ត្រូវ​ដាក់​មួយ​ចង្កោម​ទៀត ដើម្បីឲ្យ​នៅ​ជាតួ​អង្គ​ផ្នែក​រដ្ឋបាល​ឯកភាព​តែ​ម្តង កុំឲ្យ​វា​សាំញ៉ាំ​។ ឥឡូវ ក្នុង​មួយ​ប៊ុយ​រ៉ូ​មាន​មនុស្ស​ពីរ​នាក់​​យក​ទៅ​ធ្វើ​ម៉ាំ​អី ។ ក្រសួង​ណា ពាក់ព័ន្ធ​ក្នុង​កន្លែង​ហ្នឹង ឲ្យមក​បម្រើ​សេវា​ឲ្យ​មន្ទីរ​ហ្នឹង​ទៅ ។ បើ​មិន​អ៊ីចឹង​ទេ ក្រសួង​មួយៗ​ ​គឺ​គិតតែ​ពី​សុំ​ក្របខ័ណ្ឌៗ​ៗ​ៗ ហើយ​ក្របខ័ណ្ឌ​យក​ទៅ​ណា យក​ទៅ​បង្កើន​នៅ​ថ្នាក់​ស្រុក ហើយ​ការងារ​ជាន់​គ្នា​ទាំងអស់​៕ ដោយ ​៖ ​កូឡាប

spot_img
×