Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ស្អាត​ជា​សិទ្ធិ​មួយ​មិន​ខុសឆ្គង​ទេ ទាស់​ត្រង់​ពេល​កែ​សម្ផស្ស​បរាជ័យ នាង​ស្វែងរក​ការស្លាប់ តើ​អ្នកណា​ទទួលខុសត្រូវ​? (វីដេអូ)

spot_img

​ស្រុក​ខ្មែរ​យើង​ទើប​កើត​រឿង​ស្លាប់​ទាក់ទង​និង​ការកែ​សម្ផស្ស ហើយ​ព្រឹត្តិការណ៍​បាន​និង​កំពុង​ស្ថិតក្នុង​ភាព​ក្តៅគគុក​…​។​

​នៅ​ស្រុក​ចិន​វិញ​កាលពី​ព្រឹក​ព្រលឹម​ទៀបភ្លឺ ថ្ងៃទី ១៩ ខែ​មករា​កន្លងមក នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ បាន​សុខចិត្ត​បញ្ចប់​ជីវិត​ដោយ​ទម្លាក់​ខ្លួន​ពី​ជាន់​ទី ១៨ នៃ​អគារ​មួយ ទោះបី​សមត្ថកិច្ច​បាន​ប្រឹងប្រែង​សង្គ្រោះ​យ៉ាងណាក្តី ។​

​នារី​ស្រស់ស្អាត​រូបនេះ មានត្រកូល​លីវ​រស់នៅ​ទីក្រុង​ហ្វូ​អាន ខេត្ត​អាន​ហ៊ុយ ប្រទេស​ចិន ។ នាង​ធ្លាប់​ជា Streamer ដ៏​ល្បីល្បាញ​លើ​បណ្តាញ​សង្គម ព្រោះ​មាន​ទេពកោសល្យ​សន្ទនា​ដ៏​ទាក់ទាញ ហើយ​សម្រស់​គួរ​ឲ្យ​គយគន់ ។ ប៉ុន្តែ​ព្រោះ​មិន​ស្កប់ស្កល់ ហើយ​ចង់​ឲ្យ​រូប​សម្ផស្ស​ស្អាត​ជា​ង​មុន ក៏​សម្រេចចិត្ត​ធ្វើការ តែ​សម្រស់​… ។​

​នារី Streamer អាយុ ២៣​ឆ្នាំ ស្វែងរក​ការស្លាប់​ព្រោះតែ​សម្ផស្ស ពុំ​បាន​សម្រេច​ដូច​បំណង ។​

នាង​អង្គុយ​ត្រៀម​លោត​ពីលើ​អគារ​ជាន់​ទី ១៨ ។​

​កងកម្លាំង​សង្គ្រោះបាន​ចូល​រំដោះ​នារី​ប៉ង​សម្លាប់ខ្លួន ។​

​ការវះកាត់​កែ​សម្ផស្ស បរាជ័យ​បាន​ច្រាន​ជីវិត​របស់​នាង​ទាល់ច្រក ។ របរ​ទាក់ទង​ដល់ Livestream ត្រូវ​ផ្អាក មិត្ត​ប្រុស​ក៏​កុំ​បែកផ្លូវ​… ។​

…​អ្វីៗ​ក៏​ខ្មៅ​ងងឹត នាង​បាន​ស្វែងរក​ការស្លាប់ ។ ថ្ងៃទី​១៨ ខែ​មករា នាង​ឡើង​លើដំបូល​អគារ​កម្ពស់ ១៨​ជាន់​នៅ​ហ្វូ​អាន ដើម្បី​លោត​សម្លាប់ខ្លួន ។ ពេល​ក្រុម​សង្គ្រោះ​ចូលទៅ​ប៉ង​សង្គ្រោះ នាង​ស្រែក​ខ្លាំងៗ “​ខ្ញុំ​មិន​ចង់​រស់​ទេ ខ្ញុំ​មិន​ចង់ឲ្យ​អ្នកណា​ឃើញ​មុខ​ខ្ញុំ​ទេៗ​!” ។​

​កងកម្លាំង​សង្គ្រោះបាន​ចូល​កៀក ហើយ​សង្គ្រោះ​នាង​នាំ​ចុះក្រោម ។ ប៉ុន្តែ​ព្រឹក​ថ្ងៃ​បន្ទាប់​នាង​បន្ត​ស្វែងរក​… ហើយ​ម្តងនេះ គឺ​បាន “​សម្រេច​” ។​

​មរណៈភាព​របស់​នាង​បន្សល់ទុក​នូវ​មេរៀន ពិសេស​ចំពោះ​អ្នកណាៗ​ដែល​និយម​ការ “​ស្អាត​” ដោយ​ពឹងពាក់​កាំបិត​វះកាត់​នោះ ។​

​រូបភាព​ចុងក្រោយ នា​ព្រលឹម​ទៀបភ្លឺ​ថ្ងៃ​បន្ទាប់ (១៩/១) ដែល​នារី​អភ័ព្វ​សម្រេចបាន​បំណងប្រាថ្នា​របស់​ខ្លួន ៕ ចន្ទ្រា

spot_img
×