Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រព្យ​ជា​របស់​ក្រៅ​ខ្លួន​មែន បើ​គ្មាន​និស្ស័យ​បាន​ត្រឹម “​ជូរ​ចត់​” ដូច​ប្តី​ប្រពន្ធ អាល្លឺម៉ង់ ១​គូ​នេះ​អីចឹង​!

spot_img

​​ទោះបីជា​បាន​រកឃើញ “​កំណប់​មហាសាល​” តម្លៃ​ដល់​ទៅ ៥​ពាន់​លាន​ផោន​អង់គ្លេស (​ប្រមាណ ៦,៩៧ ពាន់​លាន​ដុល្លារ​) នៅលើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ក្តី តែ​ប្តី​ប្រពន្ធ​អាល្លឺម៉ង់​១​គូ​នេះ ពុំ​បាន​ទទួល​សូម្បី​…១​សេន ។​

​ប្តី​ប្រពន្ធ​លោក Haus-Andre Tooren

​តាម​នោះ​ប្តី​ឈ្មោះ Hans-Andre Tooren អាយុ ៥២​ឆ្នាំ និង​ភរិយា Beate អាយុ ៤៧​ឆ្នាំ រួមរស់​នឹង​គ្នា​ច្រើន​ឆ្នាំ​ហើយ​ក្តី តែ​ពួកគេ​ពុំបាន​ដឹងថា​នៅ​ក្រោម​ដី​នៃ​លំនៅដ្ឋាន​របស់​ខ្លួន​មាន “​កំណប់​មហាសាល​”​នោះឡើយ ។ រហូតដល់​ពេល​សាងសង់​លំនៅដ្ឋាន​លើ​គំរោង​ទំហំ ៣.០០០m² នៅ​ប្រជុំជន Zinnwald ទីក្រុង Altanberg (​ភាគខាងត្បូង​អាល្លឺម៉ង់​) នៅ​ឆ្នាំ ១៩៩៨ ទើប​លោក Haus-Andre ឮ​ព័ត៌មាន​អំពី​អណ្តូងរ៉ែ​បុរាណ​ពី​យុគ្គសម័យ​កណ្តាល​ស្ថិតនៅ​ទីនោះ ។​

​ក្រោយ​ព័ត៌មាន​នោះ ក្រុម​អ្នក​ភូ​កុម្ព​សាស្ត្របាន​សម្រុ​កមករុករក​ហើយ​នាំ​យក​គំរូ​ដី​ទៅ​ពិសោធន៍ ។ ថ្មីៗ​នេះ ក្រុមហ៊ុន​រ៉ែ​កាណាដា​មួយ​បានឃើញ​សារធាតុ lithium ចំនួន ៩៦.០០០​តោន ស្ថិត​ក្នុង​អណ្តូងរ៉ែ​បុរាណ ហើយ​វា​ស្ថិតនៅ​ក្រោម​ដី​នៃ​លំនៅដ្ឋាន​… លោក Hans-Andre តែម្តង ។​

Lithium ជា​សារធាតុ​រ៉ែ​កម្រ ហើយ​មាន​តម្លៃ​ក្នុង​វិស័យ​ឧស្សាហកម្ម ។ រ៉ែ​ក្រោម​ដី​នេះ​មានតម្លៃ ៥​ពាន់​លាន​ផោន​អង់គ្លេស​ឯណោះ ។​

​អ្នកណាៗ​តែង​នឹកស្មានថា ប្រពន្ធ ២​នាក់​នេះ ក្លាយ​ជា​មហាសេដ្ឋី ។ ប៉ុន្តែ​តាមពិតទៅ​ពួកគេ​ពុំ​ទទួលបាន​លទ្ធផល​១​សេន​ណា​ទេ ។ មូលហេតុ​គឺ​ច្បាប់​របស់​អាល្លឺម៉ង់​កំណត់ថា ៖ “​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ធនធានធម្មជាតិ​នៅក្នុង​ដី​របស់​ពួកគេ​ទេ ។ ទាំងនោះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​” ។​

​ចុះ​បើ​នៅ​ស្រុក​ខ្មែរ​របស់​យើង​វិញ​នោះ​!

ចន្ទ្រា

spot_img
×