Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​យក​ឱកាស បង្កើត​ផលិតផល​ភ្លាមៗ​នេះ​ជា​ឥរិយាបថ​ការងារ​របស់​ជប៉ុន​!

spot_img

​នេះ​ជា​មេរៀន​មួយ​សម្រាប់​ខែ​មករា ដើមឆ្នាំ ២០១៩ ណា៎​! រឿងហេតុ​គឺ សិស្ស​ជប៉ុន​ម្នាក់ ព្រោះតែ​ប្រមូលផ្តុំ​អារម្មណ៍​លើ​មេរៀន​ជ្រុល​ពេក​ក៏​ច្រឡំ​ដោត​ប្រដាប់​ស្តាប់​លើ​រន្ធ​សម្រាប់​ដាក់​ទុយោ​នៃ​ប្រអប់​ទឹក​…​សណ្តែក​ដែលមាន​យីហោ Marusan ។ ហួសចិត្ត​នឹង​ទង្វើ​របស់​ខ្លួន គាត់​បាន​ថតរូប​នេះហើយ​បង្ហោះ​លើ Tweet ។​

​គាត់​សរសេរ ហាក់ដូចជា​គ្មាន​សំឡេង​អ្វី​សោះ​ពិតជា​ចម្លែក ។ ខ្ញុំ​ទេ​តើ​ដែល​ចម្លែក​…​នោះ ។​

​គាត់​បាន​បង្ហោះ​រូបភាព​នេះ​នៅ​ថ្ងៃទី ៣ ខែ​ធ្នូ ឆ្នាំ ២០១៨ ហើយ​ពុំ​ដឹងថា ព្រោះ​គួរឲ្យ​អស់សំណើច​ដែរ​ឬ​អ្វី​បានជា​មាន​អ្នក Like ដល់​ទៅ ១១៧.០០០​នាក់ និង​ជាង ៣៤.០០០ re-tweet ។​

​គ្រាន់តែ​ឃើញ​បែប​នេះ​ភ្លាម​ក្រុមហ៊ុន Marusan បាន​ធ្វើ​នូវ​ការងារ​មួយ​គ្មាន​អ្នកណា​នឹកស្មាន​ដល់​! ។ ផលិត​ឧបករណ៍​ស្តាប់ភ្លេង Mp3 បង្កប់​ក្នុង​ប្រអប់​ទឹក​សណ្តែក​។​

“Marsan soy Milk MP3 Player”

​និយាយ​រួម​ប្រអប់​ទឹក​សណ្តែក និង​ឧបករណ៍​ស្តាប់ភ្លេង Marusan មាន​ទំហំ​ដូចគ្នា គ្រាន់តែ​ត្រង់​អក្សរ​ចំណុះ 250ml គេ​ជំនួស​ដោយ “១៦GB” ហើយ​អក្សរ “Soy Milk” ប្តូរ​ទៅ “MP3 player” ។​

​រន្ធ​ដោត​ក៏​មាន​ទំហំ​នឹង​ស្ថិត​នៅ​ទីតាំង​ដូច​គ្នា​ដែរ ។​

​កន្លែង​រ៉ាយរ៉ាប់​ព័ត៌មាន​ពី “​ទឹក​សណ្តែក​” ត្រូវបាន​ជំនួស​ដោយ​ពាក្យ “​ស្រឡាញ់​” “​អរគុណ​” “​ជក់​ចិត្ត​” ហើយ​…​ល្បែង​របស់ Internet ។​

Marusan នៅ​សង្កត់ធ្ងន់ថា​វា​ជា​ល្បែង​កម្សាន្ត​គ្មាន​ទីបញ្ចប់ ។​

​មាន​គន្លឹះ​តូច​មួយ​សម្រាប់​បើក MP3 ។​

​ជា​ទូទៅ​វា​គឺជា​ឧបករណ៍ MP3 ដែល​មាន​តម្លៃ​ប្រមាណ ៦USD កាលពី​១០​ឆ្នាំមុន ។ គេ​អាច​ស្តាប់​វិទ្យុ , ថត​សំឡេង​… ។​

​សាកល្បង “​វះកាត់​” ខាងក្នុង​មើល​!

​តាមពិត​ទៅ​វា​ជា​ប្រអប់​ទឹកដោះគោ “​ទទេ​” មានតែ​ឧបករណ៍ MP3 ហើយ​គ្មាន​អ្វី​…​ពិសេស​សោះ ។​

​លេខ​កូដ​របស់ MP3 ខាងក្នុង “GH-YMPD16-GM” ផលិត​ដោយ GREEN HOUSE ។​

​មាន​រន្ធ​សម្រាប់​ដោត USB ដើម្បី​សាក​ថ្ម ទាញ​យក​បទ​ចម្រៀង​ហើយក៏​អាច copy ទិន្នន័យ​បានដែរ ។​

​វា​អាច​ជួយ​ឲ្យ​អ្នកស្តាប់​បាន​បទ​ចម្រៀ​ង រយៈពេល ១០​ម៉ោង ។ ប៉ុន្តែ​នេះ​គឺ​ជប៉ុន​! គេ​ពុំ​បាន​ដាក់លក់​ជា​ទូទៅ​ទេ​ណា៎​! ទុក​គ្រាន់​សម្រាប់​ការចាប់​រង្វាន់​លេងៗ​ប៉ុណ្ណោះ ! ។​

​ប៉ុន្តែ​ផល​ដ៏​ធំធេង​គឺ​…​ការផ្សាយពាណិជ្ជកម្ម Marusan ៕ ចន្ទ្រា​

spot_img
×