Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ទៅនឹង​ការផ្សាយ​ព័ត៌មាន​មិន​ពិត របស់​វេ​ប​សាយ​នៃ​ទូរទស្សន៍ Channel News Asia

spot_img

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញ​លិខិតផ្លូវការ​ប្រតិកម្ម​តប​ទៅនឹង វេ​ប​សាយ​នៃ​ទូរទស្សន៍ Chhanel News Asia ដែល​ផ្សាយ​ព័ត៌មាន​ក្រោម​ចំណងជើង​ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​កងទ័ព​កម្ទេចចោល​គូរ​ប្រជែង (Hun Sen calls on military to ‘destroy’ opponents) ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ដែល​ផ្សាយ​ខុសពី​ការពិត​ទាំងស្រុង គឺ​ខុសពី​ការ​ថ្លែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​ខួប​លើក​ទី​២០ នៃ​ការបង្កើត​កងទ័ពជើងគោក កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Press OCM – អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៅ​យប់​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩​នេះ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×