Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Donald Trump មាន​ហានិភ័យ​អ្វី នៅ​ពីក្រោយ​ទម្លាប់​ផឹក​ទឹកក្រូច​កូកាកូឡា “​គ្មាន​ស្ករ​” ១២​កំប៉ុង ក្នុង​១​ថ្ងៃ​

spot_img

​ព័ត៌មាន​ចុះ​ផ្សាយ​លើ News York Time ឲ្យដឹងថា លោក Trump តែង​ពិសារ Diet Coke ១២​កំប៉ុង ក្នុង​១​ថ្ងៃៗ ដែល​ទម្លាប់​បែបនេះ​ធ្វើឲ្យ​កើនឡើង​នូវ​ហានិភ័យ​រង​ជំងឺ​ច្រើន​មុខ ​អ្នកជំនាញការ​ខាង​អាហារ​រូបត្ថ​ម្ភ Harvard បណ្ឌិត Vasanti Malik ឲ្យដឹងថា ៖ “​បរិមាណ​ភេសជ្ជៈ​មាន​ហ្គាស​នេះ​ពិត​ជា​ច្រើន​ណាស់​!​។​

​សុខភាព​របស់​ប្រធានាធិបតី ត្រាំ កំពុង​ក្លាយជា​ប្រធានបទ​មួយ ក្រោយពេល​ថ្លែងការណ៍​ថា Jerusalem ជា​រដ្ឋធានី​អ៊ីស្រាអែល កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន​។ ការនិយាយ​ពុំបាន​ច្បាស់​នោះ ពុំ​ដឹង​ថា បណ្តាលមកពី​ការផឹក​ភេសជ្ជៈ​មាន​ហ្គាស​នេះ​ច្រើនពេក​ដែរឬទេ​?

​មាន​សារធាតុ aspartame ប្រមាណ 180mg ក្នុង Diet coke ១​កំប៉ុង ដូច្នេះ​មានន័យថា លោក Trump បាន​ស្រូប​ចូល​សារធាតុ​បង្ក​រសជាតិ​ផ្អែម ២.១៦០mg/​ថ្ងៃ ។ បរិមាណ​នេះ ថ្វី​ត្បិត​ស្ថិតក្នុង​កំរិត​ដែល FDA អនុញ្ញាត (​មិនឲ្យ​លើស ៣.៧៥០mg) ប៉ុន្តែ​ហានិភ័យ​នៃ​ការកើត​ជំងឺ បញ្ញា​ចុះខ្សោយ ស្ត្រូក​…​គឺ​ប្រាកដជា​មាន​។​

​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បង្ហាញថា អ្នក​បរិភោគ​ទឹកក្រូច​ប្រភេទ​សម្រាប់​អ្នកខ្លាច​ធា​ត់ ធ្វើឲ្យ​កើត​មាន​ហានិភ័យ និង​ជំងឺ​ធ្លាក់ចុះ​សតិបញ្ញា ឬ​ស្ត្រូក​លើស​អ្នកធម្មតា ៣​ដង​ឯណោះ​។ ការស្រាវជ្រាវ​នៅ​ពុំទាន់​បាន​ដឹង​ពី​ប្រតិកម្ម​របស់​វា​ក្នុង​សរីរាង្គ​យ៉ាងណា​ខ្លះ​នៅឡើយ​ទេ ប៉ុន្តែ​ចំណុច​ជា​រួម​ដែល​ពិនិត្យ​ឃើញ​នោះ​គឺ​វា​ធ្វើឲ្យ​គម្លាត​សរសៃឈាម​។​

​ម្យ៉ាងទៀត​ប្រៀប​និង​ប្រភេទ​មាន​ស្ករ​ធម្មជាតិ ថ្វី​ត្បិត​វា​ល្អ​ជាង តែ​វា​នឹង​បណ្តាល​ឲ្យ​… “​ញៀន​” -​ខួរក្បាល “​ចូលចិត្ត​” គ្រឿង​ផ្អែម អាច​ជំរុញ​ទៅ​កើតរោគ​ទឹកនោម​ផ្អែម​។​

​លើសពីនេះ ការបរិភោគ​ច្រើន​ពេក​វា នាំឲ្យ​មាន​ការប្រែប្រួល​ប្រព័ន្ធ​សត្វល្អិត មាន​ប្រយោជន៍​នៅក្នុង​ពោះវៀន ជា​ហេតុ​បណ្តាលឲ្យ​កើត​បញ្ហា​ដល់​ការ​បំប្លែង​របស់​សរីរាង្គ​។​

​បណ្ឌិត Malik ចាត់ទុកថា ការបរិភោគ Diet coke ជាង​១០​កំប៉ុង ក្នុង​១​ថ្ងៃៗ ជា​ទង្វើ​បង្ក​ឲ្យទៅជា​…​ញៀន​!៕ ចន្ទ្រា​

 

spot_img
×