Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ប្រកាសថា ចំណូល​ពី​គយ​ក្នុង​មួយខែៗ ទទួលបាន​តិច​បំផុត​២០០​លាន​ដុល្លារ ហើយ​ត្រូវ​បំពាក់អាវុធ​ដើម្បី​បង្ក្រាប​បទល្មើស​

spot_img

​កំពត ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើកឡើងថា ចំណូល​ពី​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា​ក្នុង​មួយខែៗ ទទួលបាន​ចំណូល​តិច​បំផុត​ចំនួន​២០០​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​កឡើ​យ​។​

​នា​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ នៅក្នុង​ខេត្តកំពត នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង ឲ្យ​ដឹងថា កាលពីមុន​មាន​ស្ថាប័ន​មួយ​ចង់​ទិញ​គយ​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ចែកគ្នា​៥០​ភាគរយ​ម្នាក់ (​រដ្ឋ​៥០​ភាគរយ និង​ឯកជន​៥០​ភាគរយ​) និង​បាន​ប្រាប់ថា បើសិនជា​មិន​លក់​ទេ គយ​កម្ពុជា​គ្មាន​សមត្ថភាព ប្រកួតប្រជែង​ជាមួយ​គេ​នោះទេ ប្រាកដ​ណាស់​គឺ​ច្បាស់​ជា​ក្ស័យធន​ជា​មិន​ខាត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើកឡើងថា មន្ត្រី​គយ​ត្រូវ​បំពាក់អាវុធ ព្រោះ​គយ​នៅ​ប្រទេស​ខ្លះ​មាន​ទាំង ឧទ្ធម្ភាគចក្រ​និង​នាវា​ប្រដេញ ប្រើប្រាស់​ទៀតផង ហើយ​លោក​បាន​សម្រេចចិត្ត​មន​លក់​ស្ថាប័នគយ​ជា​រឿង​ត្រឹមត្រូវ ។​

​នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា «​គយ​ក្នុង​មួយខែ​ទទួលបាន​ចំណូល​ទាប​បំផុត​២០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨ ឥឡូវ​គយ​ឆ្នាំនេះ នឹងមាន​ចំនួន​កើនឡើង​ទៀត​។ ចុះបើ​ខ្ញុំ​ព្រម​លក់​តាម​គេ ដូច​កាលនោះ ៥០​ភាគរយ​រដ្ឋ ៥០​ភាគរយ​ឯកជន អីចឹង​១០០​លាន​ដុល្លារ នឹង​បាន​ទៅ​ឯកជន រដ្ឋ​នៅសល់តែ​១០០​លាន​ដុល្លារ​។ ខ្ញុំ​សម្រេច​ចិ​ត្ដ​ត្រូវ ខ្ញុំ​អត់​លក់​ទេ ព្រោះ​គយ​ជា​សេវា​អធិបតេយ្យ គយ​ត្រូវ​បំពាក់អាវុធ​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា នៅពេលដែល​បរទេស​ច​ង់​ទិញ​គយ​ពី​កម្ពុជា​នោះ សម្តេច​បាន​ប្រឆាំង​យ៉ាងខ្លាំង មិន​ឲ្យ​មានការ​លក់​គយ​ឡើយ ទោះបីជា​ពួកគេ​គម្រាម​មិន​ផ្តល់ជំនួយ​ក៏ដោយ​។ ក្នុងការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​នេះ ការមិន​លក់​គយ​នេះ គឺ​បញ្ជាក់ថា ខួរក្បាល​របស់​កូន​ខ្មែរ មិន​ចាញ់​បរទេស​ឡើយ​។​

​សូមជម្រាបថា ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ចំណូល​ពី​ការប្រមូល​ពន្ធ​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មាន​ប្រមាណ ៤,៧៣៦​ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ​១,១៧២​លាន​ដុល្លារ​អាមេរិក​៕ ​ដោយ​៖​រចនា​

spot_img
×