Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ អបអរសាទរ​ខួប ៦២ ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN)

spot_img

​អង្គការសហប្រជាជាតិ អ​.​ស​.​ប (United Nations-UN)​គឺជា​អង្គការ​អន្តរជាតិ​ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី ២៤ ខែ តុលា ឆ្នាំ ១៩៤៥ ក្រោយ​សង្គ្រាមលោកលើកទី​២ ត្រូវបាន​បញ្ចប់ (១៩៣៩-១៩៤៥)​។ មកទល់​បច្ចុប្បន្ន​នេះ អង្គការ UN មាន​រដ្ឋ​ជា​សមាជិក​រហូតដល់​ទៅ​១៩៣​ប្រទេស ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏​ជា​សមាជិក​មួយ​ដែរ​។ កម្ពុជា​បាន​ចូល​ជា​សមាជិក UN នៅ​ថ្ងៃ​ទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ គឺ​១០​ឆ្នាំ​ក្រោយពី​ការបង្កើត UN​។​

​បើ​តាម​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា គោលបំណង UN គឺ​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ លើកស្ទួយ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិនអោយ​មាន​សង្គ្រាម​លោក​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា ជាក់ស្តែង គឺ​ប្រទេស​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថេរភាព ដែល​ក្នុង​រយៈពេល ១១​ឆ្នាំនេះ កម្ពុជា​របស់​យើង​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស​បាន​ចំនួន​ជិត ៥០០០​នាក់ ក្នុងនោះ​កងទ័ព​ជា​ស្ត្រី​មាន ២០២​នាក់​។ កន្លងមក កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​៨​ប្រទេស រួម​មាន​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល សឺ​រី សាយ​ប្រឹស ម៉ាលី និង​ប្រទេស​ឆាត​។​

​កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា ជា​កម្លាំង​ជំនាញ ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ​កម្រិត ២ កម្លាំង​បោសសម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។ កាលពី​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​ជាប់​ជា​ប្រទេស​នាំមុខ​គេ​ដែល​ផ្តល់ឱកាស​ឲ្យ​នារី​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×