Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រើនរំលឹក​ពី​ការបង្ការ​ជំងឺផ្ដាសាយបក្សី​លើ​មនុស្ស និង​ករណី​ពុល​អាហារ ឬ​ស្រា

spot_img

​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ បានចេញ​សេចក្ដីណែនាំ​ក្រើនរំលឹក​របស់​ក្រសួងសុខាភិបាល ស្ដីពី​ការបង្ការ​ជំងឺផ្ដាសាយបក្សី​លើ​មនុស្ស និង​ការពុល​ចំណីអាហារ ឬ​ស្រា ។​

​សេចក្ដី​ក្រើនរំលឹក​របស់​ក្រសួង​ជំនាញ​នេះ បាន​ណែនាំ​ថា គួរតែ​ចៀសវាង​ការចូលទៅ​កន្លែង​ចិញ្ចឹមសត្វ (​បើ​គ្មាន​ភារកិច្ច​) ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទីផ្សារ​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រលាក់​ដោយ​លាមក​សត្វ​ប​សុ​បក្សី ឬ​សត្វ​ដទៃទៀត​។​

​ដោយឡែក ករណី​ពុល​ស្រា គឺ​បង្កឡើង​ដោយសារ​ជាតិ​មេ​តា​ណុល ដែលមាន​នៅក្នុង​ស្រា​លើសពី​កម្រិត​ធម្មតា (០,១៥​ភាគរយ​) ដែលមាន​កើតឡើង​នៅ​ច្រើន​កន្លែង​ទៅ​ទូទាំង​ពិភពលោក ដោយសារ​ស្រា​ដែល​ផលិត ឬ​បិត នៅតាម​មូលដ្ឋាន​សហគមន៍​មិនបាន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត​បច្ចេកទេស​។​

​ការពុល​ស្រា បណ្ដាល​ឲ្យ​ស្រវាំង ឬ​ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម និង​អាច​វិ​វត្ត​ទៅ​ស្លាប់​បាន​។ រីឯ​ការពុល​ចំណីអាហារ​វិញ គឺ​បង្កឡើង​ដោយសារ​ចំណីអាហារ​ចម្អិន​មិនបាន​ល្អ មិន​ស្អាត មាន​មេរោគ ជូរ​ផ្អូម ឬ​មាន​សារធាតុ​គីមី ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព ដូចជា​ឈឺពោះ រាករូស និង​ក្អូ​ត​ជាដើម​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​សេចក្ដីណែនាំ​ក្រើនរំលឹក ដែលមាន​ទាំងស្រុង​នៅ​ខាងក្រោម​នេះ ​៖

spot_img
×