Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយ​យប់​ចោរលួច​រថយន្ត​អស់​២​គ្រឿង ដោយ​ពុំ​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​

spot_img

​ខេត្តស្វាយរៀង ៖ រថយន្ត​២​គ្រឿង ត្រូវបាន​លោក​ចោរ​ធ្វើ​សកម្មភាព​លួច​យកទៅ​បាត់​បានសម្រេច ដោយ​ពុំបាន​ធ្វើឱ្យ​រំខាន​ដល់​ម្ចាស់ផ្ទះ​ក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន​នោះទេ​។ ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​ក្នុង​ចន្លោះ​ចាប់ពី​ម៉ោង​១ ទៅ​ម៉ោង​៣ រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ៖ រថយន្ត ទី​១​ដែល​ត្រូវបាន​ចោរលួច​យកទៅ​បាត់​នោះ​ម៉ាក​បា​ឡែ​ន​ពណ៍​ទឹកប្រាក់​ផ​លឹ​ត​នៅ​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U8050 ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ មាស សា​ម៉ី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស្រះ​វង់​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​អនុវត្ត​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថា ៖ នៅមុន​ពេល​កើត​ជនរងគ្រោះ​ពុំបាន​នៅផ្ទះ​ទេ​ដោយបាន​ទុក​រថយន្ត​នៅខាងមុខ​ផ្ទះ​របស់ខ្លួន​ហើយក៏​ពុំបាន​ចាក់សោ​រថយន្ត​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​ដោយសា​ខ្លួន​មាន​ជម្ងឺ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដោយ​យកប្រពន្ធ​ទៅ​ជួយ​កំដ​មានតែ​ឪពុក ម្តាយ​ចាស់ៗ​នៅចាំ​ផ្ទះ​តែប៉ុណ្ណោះ​លុះ​ភ្លឺ​ឡើង​ទើប​ដឹងថា​បាត់​រថយន្ត​តែម្តង​។​

​សមត្ថកិច្ច​ដដែល​បានឱ្យដឹង​ទៀតថា ៖ ដោយឡែក​មួយ​ករណី​ទៀត​បានកើត​ឡើង​នៅ​ភូមិ​ព្រៃ​ផ្តៅ​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​បាន​បាត់​រថយន្ត​ម​មួយគ្រឿង​ទៀត​ម៉ាក​ហាយ​ឡែ​ន​ឌ័ព​ណ៍​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W 0106 ប្រភេទ​ម៉ាស៊ីន​៤ ។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​អ្នកក្លាហាន​ដែល​ហ៊ាន​ចូល​លួច​រថយន្ត​ដល់​ក្នុងផ្ទះ​ដោយ​គ្មាន​រអែងចិត្ត​អាណិត​ម្ចាស់ទ្រព្យ​អី​បន្តិច​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​

សូមបញ្ជាក់​ផងដែរ​ថា​នេះ​គឺជា​ករណី​មួយ​ថ្មី​មួយទៀត​ដែល​បានកើត​ឡើង​នៅលើ​ទឹកដី​នៃ​ខេត្តស្វាយរៀង​ដោយ​រយៈពេល​តែ​ក្នុង​មួយ​យប់​មាន​លោក​ចោរ​មក​លួច​រថយន្ត​ម្តង​២​គ្រឿង​ដូច្នេះ​គួរ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ខ្លួនឯង​ផង​ទើប​ជាការ​ប្រសើរ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×