Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនជាតិ​វៀតណាម​៥​នាក់ ដែល​ចូល​មក​លក់​ឆ្នោត​ខុសច្បាប់​ ត្រូវ​បានបញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ថ្ងៃទី​២៥ ​ខែ​មករា​ឆ្នាំ​២០១៩​នេះ​បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​5​នាក់ ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល នៅ​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ដោយសារ​ពួកគេ​បាន​ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ​លក់​ឆ្នោត​វៀតណាម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​។​

​មហាជន​បាន​រិះគន់ថា ជនជាតិ​វៀតណាម បាន​ឆ្លង​ដែន​ចូល​មក​លក់​ឆ្នោត​ក្នុង​ទឹកដី​ខ្មែរ រៀងរាល់ថ្ងៃ​ ​ហើយ​ដើរ​លក់​ឆ្នោត​វៀតណាម គ្រប់​ច្រកល្ហក​យ៉ាង​អណាធិបតេយ្យ​ហើយ​ឧស្សាហ៍​ឃើញ​សមត្ថកិច្ច​ចាប់​ធ្វើ​កិច្ចសន្យា និង​អប់រំ​ណាស់​ពេល​អប់រំ​រួច​ក៏​ដេញ​អោយ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​រូបភាព​នេះ​បាន​កើតឡើង​ដដែលៗ ហើយ​ជន​ដែល​ត្រូវ​ចាប់បាន ក៏​មុខ​ដដែលៗ មិនដឹង​ថ្ងៃ​ណា​ទើប​ចប់​ទេ​។​

​មហាជន​បាន​រិះគន់​ទៀតថា អ្នកលក់​ឆ្នោត​វៀតណាម​នេះ ពួកគេ​ជិះ​ម៉ូតូ​ចូល​មក​តាម​ច្រករបៀង​តាម​ព្រំដែន​មក​ព្រឹក​ល្ងាច​ទៅ​វិញ​រាល់​ថ្ងៃ ដោយ​ពួកគេ​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​ច្រករបៀង​ទើប​ចូល​មក​ស្រួល​បែបនេះ ហើយ​បើ​ចង់​បញ្ចប់​រឿងនេះ ចង់​លែងអោយ​មាន​ជនជាតិ​វៀតណាម ចូល​មក​លក់​ឆ្នោត​នៅក្នុង​ស្រុក​ខ្មែរ​ទៀត គឺ​ដូចជា​លំបាក​ជាង​អូស​ឬ​ស្សី​បញ្ច្រាស់​ចុង​ទៅទៀត៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×