Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ព្រម​ទទួលយក​ដំណោះស្រាយ​បណ្តោះអាសន្ន​សិន ដើម្បី​បញ្ចប់​ការបិទ​រដ្ឋាភិបាល​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​បន្ទន់ឥរិយាបទ​តាម​សម្ពាធ​នយោបាយ ដោយ​លោក​ព្រម​ទទួលយក​ដំណោះស្រាយ​បណ្តោះអាសន្ន​សិន ក្នុង​ការបញ្ចប់​ការបិទ​រដ្ឋាភិបាល ដែល​មាន​រយៈពេល​វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ក្រោយពេល​រដ្ឋាភិបាល​មិន​ដំណើរការ​អស់​រយៈពេល ៣៥​ថ្ងៃ ពេលនេះ លោក​ត្រាំ បាន​គាំទ្រ​ដំណោះស្រាយ ដើម្បី​ផ្តល់​ថវិកាដល់​ភ្នាក់ងារ​សហព័ន្ធ សម្រាប់​រយៈពេល ៣​សប្តាហ៍ ប៉ុន្តែ​កញ្ចប់​ថវិកា​ទាំងនោះ មិន​មាន​ថវិការ​ដែល​លោក​ទាមទារ​ដើម្បី​ចំណាយ​លើ​ការសាងសង់​ជញ្ជាំង​​ព្រំដែន​រវាង​អា​មេ​រិច និង​មិចស៊ិចកូ​ឡើយ​។​

​លោក ត្រាំ ពី​មុន​បាន​ប្រកាសថា គាត់​នឹង​ធ្វើ​ការបដិសេធ​រាល់​កញ្ចប់​ថវិការ​ទាំង​អស់ ប្រសិន​ជា​កញ្ចប់​ទាំងនោះ​មិន​មានបញ្ជូល​ថវិកា​ចំនួន ៥,៧​ពាន់​លាន​ដុល្លា ដែល​លោក​ទាមទារ​សម្រាប់​សាងសង​ជញ្ជាំង​ព្រំដែន​។​

​ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ ដែល​គ្រប់គ្រង​សភា បដិសេធ​លើ​ការទាមទារ​របស់​លោក​។​

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ព្រឹទ្ធសភា និង​សភា បាន​អនុម័ត​ច្បាប់​ថវិកា​ជា​ឯកច្ឆ័ន ដើម្បី​បញ្ចប់​ការបិទ​ដំណើរការ​រដ្ឋាភិបាល​ជា​បណ្តោះអាសន្ន ក្រោយពេល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ថវិការ​នោះ​ឲ្យក្លាយ​ទៅ​ជា​ច្បាប់​។​

​លោក ត្រាំ បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ថា ការសម្រេចចិត្ត​ចុះ​ហត្ថលេខា​របស់​គាត់ គឺ​មិនមែន​ជា​ការ​សម្បទាន​នោះទេ ប៉ុន្តែ​វា​ជា​ការយកចិត្តទុកដាក់​លើ​មនុស្ស​រាប់លាន​នាក់ ដែល​រង​ផលប៉ះពាល់​ដោយ​ការបិទ​រដ្ឋាភិបាល​។​

​លោក​ថ្លែង​នៅ​សេត​វិមាន​ថា លោក​ពិតជា​មាន​មោទនៈភាព​ខ្លាំង​ណាស់​ក្នុងការ​ប្រកាស​ពី​កិច្ចព្រមព្រៀង ដែល​វា​នឹង​ផ្តល់​ថវិកាដល់​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​ខាង​មុខ​។​

​លោក​បញ្ជាក់ទៀតថា បុគ្គលិក​សហព័ន្ធ​ដែល​រង​ផលប៉ះពាល់​នឹង​ទទួកបាន​ប្រាក់ខែពេញ​វិញ​ទាំងអស់​ ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×