Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ទំនប់​នៅ​ប្រេ​ស៊ីល ស្លាប់ និង​បាត់​ខ្លួន​ជាង ១៥០​នាក់​

spot_img

​បាក់​ទំនប់​អណ្តូងរ៉ែ​នៅ​ភាគ​ខាងត្បូង​ប្រទេសប្រេ​ស៊ីល បណ្តាលឲ្យ​មនុស្ស​ចំនួន ៧​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​បាត់​ខ្លួន​។​

​ការបាក់​ទំនប់​នោះ​បណ្តាល​ឲ្យ​សមុទ្រ​ល្បាប់​ភ​ក់បាន​សាយភាយ​ទៅ​តំបន់​ជនបទ​ជាច្រើន​នៃ​តំបន់ Brumadinho ស្ថិត​ក្នុង​រដ្ឋ Minas Gerais ព្រមទាំង​បាន​លិច និង​កប់​អាគារ​ជាច្រើន និង​យានជំនិះ​ផងដែរ​។​

​ក្រុម​សង្គ្រោះ​បាន​ជួយសង្គ្រោះ​មនុស្ស​ជាច្រើន​នាក់​ដែល​នៅ​ជាប់​នៅ​តំបន់​រងគ្រោះ​។​

​អ្នក​បាត់​ខ្លួន​ជាច្រើន​ជា​កម្មករ ខណៈ​ដែល​ពួកគេ​កំពុង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​កន្លែង​លក់​អាហារ​នៅ​ទំ​បន់​នោះ ដែល​ត្រូវ​បាន​កប់​ទាំងស្រុង​ដោយ​ល្បាប់​ភក់​។​

​គេ​នៅ​មិនទាន់​បាន​ដឹង​នៅឡើយ​ពី​មូលហេតុ​នៃ​ការបាក់​ទំនប់​នោះ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​បំផុត​របស់​ប្រេ​ស៊ីល​ឈ្មោះ Vale​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ជាង ៣​ឆ្នាំមុន ក៏​មាន​ហេតុការណ៍​បាក់​ទំនប់​ផងដែរ​ក្នុង​ក្រុង​មួយ ក្នុង​រដ្ឋ Minas Gerais បណ្តាលឲ្យ​មនុស្ស​ចំនួន ១៩​នាក់​ស្លាប់​បាត់បង់​ជីវិត​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×