Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ៖ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ​មករា​ឆ្នាំ​២០១៩​នេះ​បាន​មាន​ប្រសាសន៍ថា ៖ ​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​ការងារ​របស់​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្ដាល​ចុះជួយ​ខេត្ត​ស្វាយរៀង​ដំណាក់កាល​ទី​៧ លើក​ទី​១ និង​ទិសដៅ​អនុវត្ត​ភារកិច្ច​សម្រាប់​អនុវត្ត​បន្ត ព្រឹក​ថ្ងៃ​សៅរ៍ ៦​រោច ខែ​បុស្ស ឆ្នាំច សំរិទ្ធិស័​កព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​ឱកាស​នោះ លោកជំទាវ​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​អង្គពិធី​ទាំងមូល​ផង​ដែរ​។ លោកជំទាវ​ក៏​បាន​បន្តទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​សម្តេច​បាន​យកចិត្ត​ទុក្ខ​ដាក់​លើ​ការដំឡើង​បៀវត្ស​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ចូលនិវត្តន៍ និង​អតីតយុទ្ធជន ការដំឡើង​បៀវត្ស​ជូន​កម្មករ និយោជិត ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ និយោជិត ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ​ជា​មន្ត្រីរាជការ និង​ជា​កម្មករ​និយោជិត (​ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ​ពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន រហូត​ដល់​កូន​អាយុ​២​ឆ្នាំ​) ការជួយ​គាំពារ​ថ្លៃ​កសិផល ការអនុវត្ត​របប​សន្ដិសុខ​សង្គម​ផ្នែក​សុខភាព​សម្រាប់​កម្មក​រ និយោជិត ការពង្រីក​មូលនិធិ​សមធម៌ សម្រាប់​ជួយ​ជនក្រីក្រ ការបញ្ចុះ​ថ្លៃទំនិញ ថ្លៃ​អគ្គិសនី​។​ល​។​

​ជាទី​បញ្ចប់ លោកជំទាវ​ក៏បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការបម្រើ​សេវា​សាធារណៈ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​រក្សា​ឲ្យបាន​នូវ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​នីមួយៗ​៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×