Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ការពារជាតិ ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត ចំពោះ​ការអំពាវនាវ​របស់ទណ្ឌិត សម រង្ស៊ី​

spot_img

​ភ្នំពេញ ​៖ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត បាន​ថ្លែងថា ក្រសួង​ការពារជាតិ ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត ចំពោះ​ការអំពាវនាវ​របស់ ទណ្ឌិត សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩​។ ក្រសួង​ការពារជាតិ ចេញ​សេចក្តីថ្លែងការណ៍​បន្ទាន់​បែបនេះ ឆ្លើយតប​ទៅនឹង​សេចក្តីអំពាវនាវ​របស់​ទណ្ឌិត​សម រង្ស៊ី ។​

​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត បានបញ្ជាក់​ថា “​យើង​ចាត់ទុក​ថា រាល់​សកម្មភាព​ណា ដែល​គាំទ្រ​ទៅនឹង​ការអំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី គឺជា​អំពើ​ខុសច្បាប់​។ យើងទាំងអស់គ្នា​ប្តេជ្ញាចិត្ត​បង្ក្រាប​ដាច់ខាត ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​” ។

​តាម​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត បាន​មានប្រសាសន៍ថា កង​យោធពល​ខេមរភូមិន្ទ នៃ​ក្រសួង​ការពារជាតិ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ទណ្ឌិត សម រង្ស៉ី ហើយ​ប្រកាស​ថា រាល់​សកម្មភាព​ណា​ដែល​គាំទ្រ​ទៅនឹង​ការអំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី គឺជា​អំពើ​ខុសច្បាប់ ដែល​កងទ័ព​ត្រូវ​បង្ក្រាប​ដាច់ខាត ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​។​

​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា “​កងយោធពល​ខេមរភូមិន្ទ គោរព និង​អនុវត្ត​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​បទបញ្ជា និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​វាយកម្ទេច​ជន​ក្បត់ជាតិ ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ បំផ្លិចបំផ្លាញ​សុខ​សន្តិភាព​របស់​ប្រជាជន​។​កងយោធពល​ខេមរភូមិន្ទ ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ ដើម្បី​អនុវត្ត​នូវ​ដីកា​របស់​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ចំពោះ​ជន​ដែល​តុលាការ​តាម​ចាប់ខ្លួន​។ កងយោធពល​ខេមរភូមិន្ទ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ កុំ​ជឿ​តាម​ការអំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី​។ យើង​ចាត់ទុក​ថា រាល់​សកម្មភាព​ណា​ដែល​គាំទ្រ​ទៅនឹង​ការអំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី គឺជា​អំពើ​ខុសច្បាប់​។ យើងទាំងអស់គ្នា​ប្តេជ្ញាចិត្ត​បង្ក្រាប​ដាច់ខាត ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​”​។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក ឈ្មោះ Sam Rainsy កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ លោក​សម រង្ស៊ី ជា​ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីអំពាវនាវ​ដល់ក​ង​កម្លាំងប្រដាប់អាវុធ សូម​កុំ​ស្តាប់​បញ្ជា​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​កង​កម្លាំងប្រដាប់អាវុធ សូម​កុំ​ប្រើ​អាវុធ​បាញ់ប្រហារ​មកលើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ សូម​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​ម្នាក់ៗ ដែល​មាន​កាំភ្លើង​ក្នុង​ដៃ រក្សាទុក​កាំភ្លើង​នេះ ដើម្បី​ការពារ​ខ្លួនឯង ការពារ​ប្រជារាស្ត្រ និង​ការពារ​ទឹកដី​ប្រទេស​កម្ពុជា ដេល​ជា​មាតុភូមិ​របស់​យើង​៕ ​ដោយ ​៖​ កូឡាប​

spot_img
×